២១៧. ខ្ញុំចង់បានចិត្តស្ងប់
1- ព្រះយេស៊ូវអើយខ្ញុំចង់បានចិត្តស្ងប់ ចិត្តចាស់ធុញថប់វក់វីដូចរលក
ផាយផាត់ដោយព្យុះកំណាចកំពុងបក់បោក ជាចិត្តភ្នកចង់តែបានក្តីវិនាស
តើឱ្យខ្ញុំស្ងប់ចិត្តម្តេចបាន ទោះខ្ញុំមានទ្រព្យធនពោរពាស
មិនដែលស្កប់នឹងត្បូងប្រាក់មាស តែអម្ចាស់អាចឱ្យខ្ញុំស្ងប់បាន ។
២- មានតែទ្រង់ហើយដែលជាម្ចាស់ចិត្តខ្ញុំ ផ្តល់ក្តីសុខុមឱ្យស្ងប់លើសប្រមាណ
មានសន្តិភាពក្នុងទ្រង់ដែលអាចប្រទាន ឱ្យខ្ញុំបានទទួលនូវចិត្តមួយថ្មី
ចិត្តក្នុងទ្រង់ជាចិត្តស្ងប់ពិត នៅថេរឋិតមិនដូចលោកិយ
សូមប្រទានដោយប្រោសប្រណី ក្រែងលោកិយយកឈ្នះលើខ្ញុំបាន ។
៣- ទ្រង់ជាអម្ចាស់នៃសន្តិភាពពិត កាលគង់ក្នុងចិត្តនោះបានស្ងប់ស្រាកស្រាន្ត
សូមដកចិត្តធំចិត្តលោភអួតអាងចង់បាន ហើយប្រទានជាចិត្តពេញដោយមេត្រី
ព្រះអម្ចាស់អើយសូមសណ្ឋិត គង់ក្នុងចិត្តឱ្យមានភក្តី
ឱ្យខ្ញុំស្ងប់ផុតចិត្តអប្រិយ ផ្តល់ចិត្តថ្មីដែលមកពីព្រះអង្គ ៕
២១៧. ខ្ញុំចង់បានចិត្តស្ងប់
Reviewed by Yarith
on
11:21 AM
Rating:

No comments: