២១៦. កូនមានកំហុសចំពោះបិតា
លំនាំបទ ទំនួញមេអំបៅ
១- ខ្ញុំសូមចូលមកឱនក្រាបប្រណម្យ (ស្ទួន )
នៅទៀបបាទាអម្ចាស់ឧត្តម ស្ទួន
ដែលប្រោសរូបខ្ញុំឱ្យផុតក្តីមរណា ។
២- សូមទតមើលកូនកុំបាំងភក្ត្រា (ស្ទួន )
កូនមានកំហុសចំពោះបិតា ស្ទួន
ទាំងមិននឹកនាផ្ចង់ចិត្តអធិស្ឋាន ។
៣- បពិត្រព្រះអង្គជួយខ្ញុំឱ្យបាន (ស្ទួន )
បន្ទាបចិត្តកាយថ្វាយបង្គំថ្កាន ស្ទួន
ដល់ព្រះដ៏មានព្រះទ័យទន់សន្តោស ។
៤- សូមទ្រង់ទតមើលអស់ទាំងកំហុស (ស្ទួន )
ដែលបានរំលងឬជ្រុលលើសលោះ ស្ទួន
ខ្វះខាតចន្លោះ មិនពេញព្រះហឬទ័យ ។
៥- សូមលាងសម្អាតចិត្តខ្ញុំជាថ្មី (ស្ទួន )
សូមចូលជិតព្រះទទួលអ្វីៗ ស្ទួន
បានតាមសេចក្តីសំណូមអធិស្ឋាន ៕
២១៦. កូនមានកំហុសចំពោះបិតា
Reviewed by Yarith
on
11:15 AM
Rating:

No comments: