២១៥. សូមទ្រង់ឆាប់យាងមក
លំនាំបទ លំអងភ្នួង
១- ព្រះអង្គអើយឆាប់យាងមក ឱព្រះអង្គអើយឆាប់យាងមក
ខ្ញុំទ្រាំទន្ទឹងក្នុងទុក្ខសោក ចាំទ្រង់យាងមកតាំងរាជ្រឡើង តាំងរាជ្យឡើង ។
ខ្ញុំរងចាំ ចាំយាមរាល់ថ្ងៃ ប្រុងជាស្រេចចូលទៅឋានថ្កើង
មកស្រង់ខ្ញុំឡើង តម្កើងក្នុងរាជ្យទ្រង់ ក្នុងរាជ្យទ្រង់ ។
២- ព្រះអង្គអើយឆាប់មកវិញ ឱព្រះអង្គអើយឆាប់មកវិញ
ក្តីល្បួងនាំឱ្យរងទោម្នេញ ភ័យព្រួយខ្លាចចាញ់ត្រូវបាត់បង់ ត្រូវបាត់បង់។
សូមប្រទាននូវក្តីអំណរ នៃឋានសួគ៌មានក្នុងព្រះអង្គ
និងកម្លាំងផង សម្រងឱ្យបរិសុទ្ធ ឱ្យបរិសុទ្ធ ។
៣- លោកិយដុនដាបខ្លាំងណាស់ ឱលោកិយដុនដាបខ្លាំងណាស់
សេចក្តីងងឹតបាំងយ៉ាងក្រាស់ បាំងព្រះអម្ចាស់ខ្ពស់បំផុត ខ្ពស់បំផុត ។
អម្ចាស់អើយចាំដល់កាលណា ខ្ញុំខ្លោចផ្សារវេទនាតក់ស្លុត
ក្តីល្បួងឡោមព័ទ្ធ សូមទ្រង់ឆាប់យាងមក ឆាប់យាងមក ៕
២១៥. សូមទ្រង់ឆាប់យាងមក
Reviewed by Yarith
on
11:10 AM
Rating:

No comments: