២១៤. សូមនាំខ្ញុំ
១- ព្រះអម្ចាស់អើយ កុំចោលខ្ញុំឡើយ សូមដឹកនាំទៅ
ឱ្យដើរត្រង់ផ្លូវ ដូចអ្នកគង្វាលនាំចៀមទៅមុខ ។
២- ខ្ញុំមកពឹងជ្រក ឱ្យផុតទុក្ខសោក សូមផ្តល់ក្តីសុខ
ហើយយាងនាំមុខ នាំជៀសផុតទុក្ខ ផុតបាបសៅហ្មង ។
៣- ផ្លូវលោកគ្រោះថ្នាក់ មានខ្មាំងចាំស្ទាក់ ព័ទ្ធវាយចាប់ចង
ជាផ្លូវបាត់បង់ ខ្ញុំអាចដើរឆ្លងដោយទ្រង់នាំទៅ ។
៤- ខ្ញុំជាចៀមទ្រង់ ចៀមតូចខ្លៅល្ងង់ ច្រើនវង្វេងផ្លូវ
សូមទ្រង់តម្រូវ ឱ្យខ្ញុំដើរទៅចំក្រោលទ្រង់រៀប ៕
២១៤. សូមនាំខ្ញុំ
Reviewed by Yarith
on
11:43 AM
Rating:

No comments: