២០. ព្រះអង្គជាម្ចាស់នៃឋានសួគ៌

He Is the Lord of Heaven​ 
លំនាំបទ  ប្រជាធិបតេយ្យ 
ទំនុកៈ គៀង សាខន, ១៩៨១

១-     ឱ! ពួកមនុស្សជាតិនៅផែនដីអើយ    ចូរកុំកន្តើយនឹងព្រះជាម្ចាស់
          បន្លឺសំឡេងឱ្យលាន់ឮច្បាស់            ពោលសរសើរព្រះសន្តិវិសុទ្ធ  ។

២-     ចូរប្រគុំបទថ្មីនិងច្រៀងថ្វាយ                ដល់ព្រះពណ្ណរាយដោយស្មោះបំផុត
          និងលើកតម្កើងព្រះនាមបរិសុទ្ធ           ប្រគុំថ្វាយបទរុងរឿងសួស្តី  ។

៣-     ចូរឱ្យអស់មនុស្សសាសន៍ផងនានា       ដើរតាមមាគ៌ាសិរីជោគជ័យ
          ហើយស្គាស់ស្នាព្រះហស្តអស្ចារ្យក្រៃ    ដែលមនុស្សលោកិយធ្វើពុំដូចទ្រង់។

៤-     ទ្រង់បានបង្កើតមេឃនិងផែនដី            មនុស្សក្នុងលោកិយនិងសព្វអ្វីផង
          ដោយសារអំណាចឫទ្ធីព្រះអង្គ           គឺមានតែទ្រង់ជាម្ចាស់សួគ៌ា ។

៥-     ឱ! ប្រជាជនក្នុងសាកលលោក           ចូរថ្វាយជ័យជោគប្រសើរមហិមា
         ចូកោតសរសើរព្រះម្ចាស់សួគ៌ា           ទ្រង់មាននាមាឧត្តមអស្ចារ្ស។

៦-     ទ្រង់នឹងតាំងរាជ្យនគរទ្រង់ឡើង        យើងស្រែកទ្រហឹង ទាំងប្រកាសថា
         ព្រះអង្គគ្រប់គ្រងអស់ទាំងមនុស្សា      សត្វគ្រប់រូបាដោយក្តីសប្បុរស ៕
២០. ព្រះអង្គជាម្ចាស់នៃឋានសួគ៌ ២០. ព្រះអង្គជាម្ចាស់នៃឋានសួគ៌ Reviewed by Yarith on 8:30 AM Rating: 5

No comments:

ads
Powered by Blogger.