៨៣. ឱព្រះវិញ្ញាណដ៏មានព្រះពរ

Holy Spirit, Full of Blessing

១- ឱ!   សូមព្រះវិញ្ញាណដ៏មានព្រះពរ   មកសណ្ឋិតនៅឱ្យបានពោរពេញ
ញែកស្អាតឡើងវិញ    ឱ្យបានជាថ្មី    ដោយចេស្តាដ៏ឧត្តម    សូមប៉ាន់ឆ្នៃ
ដូចជាភាជនៈដ៏មានតម្លៃ    ប្រើការនៅក្នុងដំណាក់ទ្រង់។

២- ឱ!   សូមព្រះវិញ្ញាណដ៏មានព្រះពរ      ប្រទានចេស្តាថ្លៃថ្លា ឧត្តម
ព្រះពរយ៉ាងធំ    មានក្នុងព្រះអង្គ     ឱ្យមានចិត្តខិតខំសង្វាត   
ជួយចម្លង អ្នកនៅក្នុងក្តីងងឹតសូន្យសុង       ឱ្យឆ្លងដល់ត្រើយនៃជីវិត។

៣- ឱ!   សូមព្រះវិញ្ញាណដ៏មានព្រះពរ     គាំពាររក្សាព្រលឹងយើងខ្ញុំផង
ជួយកូនព្រះអង្គ      ឱ្យបាននៅជិត     យល់ដល់ព្រះហឬទ័យស្រឡាញ់
ពោរពេញពិត   ពេញដោយសន្តោសមេត្តាអាណិត   ដរាបដល់ស៊ូបង់ព្រះជន្ម។

៤- ឱ!   សូមព្រះវិញ្ញាណដ៏មានពរអើយ       សូមនាំព្រះពររបស់ទ្រង់មក
ចែកអ្នកស្វែងរក  ទាំងស៊ូអត់ធន់  ដល់ពួកអ្នកមានចិត្តស្រេកឃ្លានពឹងព្រះគុណ
បានភាពបរិសុទ្ធដោយព្រះគុណធ្ងន់   ហើយឃើញព្រះភក្ត្រ័ព្រះអម្ចាស់៕
៨៣. ឱព្រះវិញ្ញាណដ៏មានព្រះពរ ៨៣. ឱព្រះវិញ្ញាណដ៏មានព្រះពរ Reviewed by Yarith on 10:48 AM Rating: 5

No comments:

ads
Powered by Blogger.