៨២. ព្រះវិញ្ញាណនៃសេចក្តីពិត
លំនាំបទ ចៅដួង
1- ពេលកើតមានទុក្ខព្រួយ ព្រះវិញ្ញាណជួយលោមកំសាន្តចិត្ត ឱ្យធូរស្បើយពីវិបត្តិ
ទ្រង់លាងសំអាតចិត្តិសៅហ្មង ឱ្យតែថ្វាយដាច់ស្រេចដល់ព្រះអង្គ
ទូលអស់រឿងផងទាំងប៉ុន្មាន កុំលាក់ទុក្ខនៅក្នុងប្រាណ ទ្រង់ជួយឱ្យល្ហែល្ហើយជាក់។
២- ពេលមានការបៀតបៀន នោះព្រះវិញ្ញាណគង់ជាមួយអ្នក ទ្រង់ជួយឱ្យរួចអន្ទាក់
ខ្នោះឃ្នាងច្រវាក់ទាំងប៉ុន្មាន ជួបការលំបាកចូរអធិស្ឋាន
ទ្រង់ជួយឱ្យបានរួចទុក្ខភ័យ ក្លាហានឡើងទាំងប្រុសស្រី មើលនុ៎ភួងជ័យអ្នកនឹងបាន
៣- ពេលមានឈឺគ្រាំគ្រា ព្រះវិញ្ញាណជាគ្រូពេទ្យចំណាន ជាថ្នាំទិព្វព្រះប្រទាន
ចូរអធិស្ឋានសូមចេស្តា ទ្រង់មានអំណាចឫទ្ធិខ្លាំងខ្លា
បារមីចេស្តាខ្ពស់បំផុត ប្រោសជាឆាប់កុំស្រយុត សង្ឃឹមមោះមុតទ្រង់ប្រោសឱ្យ។
៤- នៅពេលមានឧបស័គ្គ ទោះបីគ្រោះថ្នាក់ដល់ស្លាប់ក៏ដោយ ព្រះវិញ្ញាណហ៊ុំពទ្ធ័ឱ្យ
កុំរាបែរក្រោយចូរទៅមុខ ឈ្មោះអ្នកក្នុងក្រាំងព្រះបានកត់ទុក
ចូរដើរទៅមុខដោយគ្មានខ្លាច សេចក្តីស្លាប់គ្មានអំណាច គំរាមកម្លាចកូនព្រះឡើយ ៕
៨២. ព្រះវិញ្ញាណនៃសេចក្តីពិត
Reviewed by Yarith
on
10:45 AM
Rating:

No comments: