៨៣. ឱព្រះវិញ្ញាណដ៏មានព្រះពរ
១- ឱ! សូមព្រះវិញ្ញាណដ៏មានព្រះពរ មកសណ្ឋិតនៅឱ្យបានពោរពេញ
ញែកស្អាតឡើងវិញ ឱ្យបានជាថ្មី ដោយចេស្តាដ៏ឧត្តម សូមប៉ាន់ឆ្នៃ
ដូចជាភាជនៈដ៏មានតម្លៃ ប្រើការនៅក្នុងដំណាក់ទ្រង់។
២- ឱ! សូមព្រះវិញ្ញាណដ៏មានព្រះពរ ប្រទានចេស្តាថ្លៃថ្លា ឧត្តម
ព្រះពរយ៉ាងធំ មានក្នុងព្រះអង្គ ឱ្យមានចិត្តខិតខំសង្វាត
ជួយចម្លង អ្នកនៅក្នុងក្តីងងឹតសូន្យសុង ឱ្យឆ្លងដល់ត្រើយនៃជីវិត។
៣- ឱ! សូមព្រះវិញ្ញាណដ៏មានព្រះពរ គាំពាររក្សាព្រលឹងយើងខ្ញុំផង
ជួយកូនព្រះអង្គ ឱ្យបាននៅជិត យល់ដល់ព្រះហឬទ័យស្រឡាញ់
ពោរពេញពិត ពេញដោយសន្តោសមេត្តាអាណិត ដរាបដល់ស៊ូបង់ព្រះជន្ម។
៤- ឱ! សូមព្រះវិញ្ញាណដ៏មានពរអើយ សូមនាំព្រះពររបស់ទ្រង់មក
ចែកអ្នកស្វែងរក ទាំងស៊ូអត់ធន់ ដល់ពួកអ្នកមានចិត្តស្រេកឃ្លានពឹងព្រះគុណ
បានភាពបរិសុទ្ធដោយព្រះគុណធ្ងន់ ហើយឃើញព្រះភក្ត្រ័ព្រះអម្ចាស់៕
៨៣. ឱព្រះវិញ្ញាណដ៏មានព្រះពរ
Reviewed by Yarith
on
10:48 AM
Rating:

No comments: