៨៤. ព្រះគុណទ្រង់ផ្តល់
១- ព្រះគុណទ្រង់ផ្តល់មកជាបរិបូរ ដោយព្រះមេត្តាអាសូរ
ស្រឡាញ់ដល់យើងគ្រប់គ្នា ព្រះគុណសែនធ្ងន់ក្រៃឥតឧបមា
ឥតមានអ្នកណា ដែលតបស្នងបានសោះឡើយ។
២- ព្រះគុណទ្រង់ផ្តល់មកគ្មានកំរិត អ្នកស្មោះត្រង់ទទួលពិត
អ្នកសូមទ្រង់តែងតែឆ្លើយ ព្រះគុណផ្តល់មកវាល់មិនបានឡើយ
ព្រះមិនកន្តើយ ទ្រង់ថែមឱ្យហើយថែមទៀត ។
៣- ព្រះគុណទ្រង់លោះដល់មនុស្សមានបាប នឿយព្រួយមានភាពដុនដាប
ចិត្តគ្រាំរងទុក្ខមិនឃ្លាត ព្រះគុណប្រោសលោះលាងឱ្យបានស្អាត
លើកតាំងឡើងទៀត ជាកូនស្ងួនភ្ងានៃព្រះ ។
៤- ព្រះគុណទ្រង់ផ្តល់ក្នុងគ្រាលំបាក រងទុកឬមានគ្រោះថ្នាក់
ដោយការបៀតបៀនយកឈ្នះ ព្រះគុណលួងលោមចិត្តធូរស្រឡះ
មានឬក្រណាស់ អាចរស់ដោយក្តីអំណរ ។
៥- ព្រះគុណនៃព្រះអស្ចារ្យរកគ្មាន ព្រះគុណផ្តល់មកជាទាន
ឱ្យយើងតាំងចិត្តស្មោះសរ ទទួលរហូតដោយចិត្តត្រេកអ
ទ្រង់នឹងថែម ត ដរាបអស់កល្បរៀងទៅ ៕
៨៤. ព្រះគុណទ្រង់ផ្តល់
Reviewed by Yarith
on
10:53 AM
Rating:

No comments: