៨៦. ខ្ញុំរស់ដោយសារព្រះគុណ
១- ខ្ញុំរស់ដោយសារព្រះគុណ ទាំងចេះអត់ធន់ក៏ដោយសារម្ចាស់ថ្លៃ
ព្រះគ្រីស្ទទ្រង់ប្រោសប្រណី ព្រះអង្គទ្របីដោយក្តីស្រឡាញ់
គឺដោយសារព្រះគុណហើយ (ស្ទួន) ប្រោសខ្ញុំធូរស្បើយក្តីល្បួងចុះចាញ់
ព្រះវិញ្ញាណទ្រង់ជួយបំពេញ ផ្តល់ជីវិតវិញរស់ក្នុងអំណរ ។
២- ខ្ញុំរស់ដោយសារព្រះគុណ ទាំងចេះអត់ធន់ទោះមានភាពទាល់ក្រ
សង្ឃឹមមរតកដ៏ល្អ លែងគិតរឿងក្រទ្រព្យធនលោកិយ
គឺដោយសារព្រះគុណពិត (ស្ទួន ) បំផ្លាស់គំនិតសាច់ឈាមសព្វថ្ងៃ
ដោយចេស្តាមេល្បួងចាញ់ដៃ ខ្ញុំមានជោគជ័យដោយអធិស្ឋាន ។
៣- ខ្ញុំរស់ដោយសារព្រះគុណ ដូចមានគ្រប់គ្រាន់ចិត្តស្កប់លើសប្រមាណ
ព្រះគុណផ្តល់មិនដែលខាន សង្គ្រោះខ្ញុំបានដោយសារជំនឿ
គឺដោយសារព្រះគុណទេ (ស្ទួន ) នាំចិត្តឱ្យប្រែព្រមទទួលជឿ
ឥឡូវខ្ញុំរស់ដោយជំនឿ ព្រះគុណទ្រង់ធ្វើមិនមែនខ្ញុំឡើយ ៕
៨៦. ខ្ញុំរស់ដោយសារព្រះគុណ
Reviewed by Yarith
on
2:12 PM
Rating:

No comments: