៦៦. ព្រះគ្រីស្ទបានមកដើម្បីសង្គ្រោះ

Christ Came to Save

១- ព្រះគ្រីស្ទបានមកដើម្បីស្វែងរក    មនុស្សដែលបាត់បង់
ទ្រង់បានប្រោសលោះ           ហើយជួយស្រោចស្រង់
ឱ្យយើងអាចឆ្លង            ដើរឆ្ពោះតម្រង់ឋានព្រះបិតា ។

២- ទ្រង់ទ្រាំអត់ធ្មត់ពេលគេធ្វើគត់      នៅលើឈើឆ្កាង
ខ្ចាយព្រះលោហិត           ទុកជាភស្តុតាង
បង់ថ្លៃលោះលាង          ឱ្យយើងពឹងអាងលើព្រះចេស្តា ។

3- ទ្រង់បានសុគតបីថ្ងៃកំណត់      ទ្រង់រស់ឡើងវិញ
ដោយព្រះចេស្តា          កំចាត់ស្លាប់ចេញ
យកជីវិតពេញ           ផ្តល់ឱ្យយើងវិញបានស្រេចហើយរ៉ា។

៤- ទ្រង់បានយាងទៅរៀបចំលំនៅ       ឱ្យយើងរាល់គ្នា
ដែលបានជឿទ្រង់           ឥតមានរួញរា
ដល់ពេលវេលា           ទ្រង់មិនពន្យាវិលតាមសន្យា  ។

៥- ទ្រង់នឹងយាងមកនៅលើពពក      ហៅយើងរាល់គ្នា
ពួកអ្នកដែលទ្រង់           សង្គ្រោះហើយណា
ទៅឋាសួគ៌ា          ឱ្យបាននៅជាមួយនឹងព្រះអង្គ  ៕

៦៦. ព្រះគ្រីស្ទបានមកដើម្បីសង្គ្រោះ ៦៦. ព្រះគ្រីស្ទបានមកដើម្បីសង្គ្រោះ Reviewed by Yarith on 2:00 PM Rating: 5

No comments:

ads
Powered by Blogger.