៦១. ដោយព្រោះទ្រង់រស់
១- ដោយព្រោះទ្រង់រស់ ទ្រង់អាចសង្គ្រោះខ្ញុំ ឱព្រះអង្គអើយទ្រង់រស់វិញពិត
មានព្រះចេស្តាប្រោសលោះជីវិត ដែលបាបបំបាត់វិនាសទៅហើយ
ឱ្យបានមកវិញ ដោយព្រោះទ្រង់រស់វិញ ។
២- ដោយព្រោះទ្រង់រស់ ទ្រង់អាចដឹកនាំខ្ញុំ ឱព្រះអង្គអើយទ្រង់រស់វិញពិត
មានព្រះចេស្តារក្សាជីវិត ឱ្យខ្ញុំរស់ពិត ដូចជាទ្រង់រស់
ឈ្នះសេចក្តីស្លាប់ ដោយព្រោះទ្រង់រស់វិញ ។
៣- ដោយព្រោះទ្រង់រស់ ដំណឹងល្អក៏អាច ផ្សាយមានអំណាចពេញសព្វលោកិយ
ដល់អ្នកបាត់បង់ទាំងប្រុសទាំងស្រី ឮហើយឃ្មាតខ្មី ផ្លាស់ចិត្តជាថ្មី
បែរតាមព្រះអង្គ ជឿថាទ្រង់រស់វិញ ៕
៦១. ដោយព្រោះទ្រង់រស់
Reviewed by Yarith
on
10:57 AM
Rating:

No comments: