៦០. ថ្ងៃទ្រង់រស់វិញ
1- ថ្ងៃសុក្រជាថ្ងៃទ្រង់សុគត សពទ្រង់ត្រូវទុក្ខក្នុងផ្នូរ ពួកសិស្សកើតទុក្ខ
នាំគ្នាយំថ្ងូរ ដ្បិតព្រះដ៏មានពរទ្រង់ត្រូវគេធ្វើគុត ផុតរលត់ក្នុងក្តីសង្ឃឹម
ថានឹងគ្មានអ្នកទីពឹង ពួកមេសាសនា ចាប់ថ្នាក់ប្រកាន់ខឹង
ថាទ្រង់តាំងខ្លួនឡើង ជាព្រះរាជបុត្រនៃម្ចាស់ឋានសួគ៌ ។
២- ថ្ងៃអាទិត្យព្រឹកជាថ្ងៃអស្ចារ្យ ទេវតាលេចមកឯផ្នូរ ពួកយាមភ័យស្លុត
ដួលទាំងជំហរ នុ៎ទេវតាបើកផ្នូរ ថ្វាយព្រះអម្ចាស់ថ្លៃ
ទ្រង់រស់វិញ មានជោគជ័យ ឥតមានអ្វីឃាត់ទ្រង់បាន
ក្តីស្លាប់ចុះចាញ់ ដោយព្រោះ ទ្រង់ប្តូរប្រាណ
ខំយកជ័យត្រាបាន សំរាប់សង្គ្រោះដល់យើងគ្រប់គ្នា។
៣- ដូច្នេះយើងអាចចូលមកឯទ្រង់ ព្រះគ្រីស្ទទ្រង់មានមេត្តា
ទ្រង់ស្លាប់ជំនួស អស់មនុស្សគ្រប់គ្នា បីថ្ងៃរស់ហើយណា
ចូរយើងទទួលទ្រង់ កុំបង្អង់ នាំខកខាន ទ្រង់ប្រទានជីវិតអស់កល្ប
ទ្រង់គឺជាម្ចាស់ ហើយក៏ជាសិរសារ
ដែលនាំយើងគ្រប់គ្នា ឡើងទៅនៅជាមួយនឹងព្រះអង្គ ៕
៦០. ថ្ងៃទ្រង់រស់វិញ
Reviewed by Yarith
on
10:55 AM
Rating:

No comments: