៥៩. ទ្រង់រស់នៅសព្វថ្ងៃ
លំនាំបទ ចិនដំដែក
១- ខ្ញុំដឹងថាព្រះសង្គ្រោះ មានព្រះជន្មរស់ ទ្រង់រស់សព្វថ្ងៃ
នៅថ្ងៃអាទិត្យ ជាថ្ងៃទីបី ពួកសិស្សស្រីៗ ទៅផ្នូរទាំងព្រឹក
គេរកសព្វព្រះអង្គមិនឃើញ (គេរកសព្វព្រះអង្គមិនឃើញ)
មានចិត្តឆ្ងល់ពីភាល់ពន្លឹក (មានចិត្តឆ្ងល់ពីភាល់ពន្លឹក)
ស្រាប់តែឮទេវតារំឭក (ស្រាប់តែឮទេវតារំឭក)
ថាព្រឹកនេះឯងរស់វិញ ។
២- ខ្ញុំដឹងថាព្រះសង្គ្រោះ មានព្រះជន្មរស់ ទ្រង់រស់សព្វថ្ងៃ
ម្តងនោះថូម៉ាស់មានចិត្តនឹកម៉ៃ ស្មានថាទ្រង់ក្ស័យ ក្លាយជាខ្មោចហើយ
មានភស្តុតាងអះអាងយ៉ាងច្បាស់ (មានភស្តុតាងអះអាងយ៉ាងច្បាស់)
ថាព្រះគ្រីស្ទមិនមែនខ្មោចឡើយ (ថាព្រះគ្រីស្ទមិនមែនខ្មោចឡើយ)
ថូម៉ាស់ស្ទាបរបួសទ្រង់ហើយ (ថូម៉ាស់ស្ទាបរបួសទ្រង់ហើយ)
ទើបព្រមឆ្លើយថាទ្រង់រស់ពិត ។
៣- ខ្ញុំដឹងថាព្រះសង្គ្រោះ មានព្រះជន្មរស់ ទ្រង់រស់សព្វថ្ងៃ
មានមនុសស្សច្រើនណាស់ មន្ទិលសង្ស័យ ថាព្រះម្ចាស់ថ្លៃ មិនរស់វិញឡើយ
ទ្រង់លេចមកឯពួកសាវក (ទ្រង់លេចមកឯពួកសាវក)
ឱ្យឃើញជាក់ផ្ទាល់នឹងភ្នែកហើយ (ឱ្យឃើញជាក់ផ្ទាល់នឹងភ្នែកហើយ)
គេលែងភ័យ លងខ្លាច លែងល្វើយ (គេលែងភ័យ លងខ្លាច លែងល្វើយ)
ដ្បិតដឹងហើយថាទ្រង់រស់ពិត ។
៤- ខ្ញុំដឹងថាព្រះសង្គ្រោះ មានព្រះជន្មរស់ ទ្រង់រស់សព្វថ្ងៃ
មនុស្សរាប់លាននាក់ ធ្វើជាសាក្សី ប្រាប់ដល់លោកិយ ថាទ្រង់រស់ពិត
អស់អ្នកណាដែលជឿព្រះអង្គ (អស់អ្នកណាដែលជឿព្រះអង្គ)
វិញ្ញាណទ្រង់មកគង់សណ្ឋិត (វិព្លាណទ្រង់មកគង់សណ្ឋិត)
ទ្រង់ប្រោសប្រទានជីវិត (ទ្រង់ប្រោសប្រទានជីវិត)
រស់ថេរឋិតក្សេមក្សាន្តអស់កល្ប ៕
៥៩. ទ្រង់រស់នៅសព្វថ្ងៃ
Reviewed by Yarith
on
10:54 AM
Rating:

No comments: