៦៦. ព្រះគ្រីស្ទបានមកដើម្បីសង្គ្រោះ
១- ព្រះគ្រីស្ទបានមកដើម្បីស្វែងរក មនុស្សដែលបាត់បង់
ទ្រង់បានប្រោសលោះ ហើយជួយស្រោចស្រង់
ឱ្យយើងអាចឆ្លង ដើរឆ្ពោះតម្រង់ឋានព្រះបិតា ។
២- ទ្រង់ទ្រាំអត់ធ្មត់ពេលគេធ្វើគត់ នៅលើឈើឆ្កាង
ខ្ចាយព្រះលោហិត ទុកជាភស្តុតាង
បង់ថ្លៃលោះលាង ឱ្យយើងពឹងអាងលើព្រះចេស្តា ។
3- ទ្រង់បានសុគតបីថ្ងៃកំណត់ ទ្រង់រស់ឡើងវិញ
ដោយព្រះចេស្តា កំចាត់ស្លាប់ចេញ
យកជីវិតពេញ ផ្តល់ឱ្យយើងវិញបានស្រេចហើយរ៉ា។
៤- ទ្រង់បានយាងទៅរៀបចំលំនៅ ឱ្យយើងរាល់គ្នា
ដែលបានជឿទ្រង់ ឥតមានរួញរា
ដល់ពេលវេលា ទ្រង់មិនពន្យាវិលតាមសន្យា ។
៥- ទ្រង់នឹងយាងមកនៅលើពពក ហៅយើងរាល់គ្នា
ពួកអ្នកដែលទ្រង់ សង្គ្រោះហើយណា
ទៅឋាសួគ៌ា ឱ្យបាននៅជាមួយនឹងព្រះអង្គ ៕
៦៦. ព្រះគ្រីស្ទបានមកដើម្បីសង្គ្រោះ
Reviewed by Yarith
on
2:00 PM
Rating:

No comments: