៦៧. ព្រះគ្រីស្ទទ្រង់រស់នៅ
១- ព្រះគ្រីស្ទសុគត តែរស់វិញទេ ទ្រង់មកគ្រាន់តែ
រំដោះបាបយើង ទ្រង់រងទុក្ខជួស ស្លាប់ហើយរស់ឡើង
វិលទៅឋានថ្កើង រួចមកទៀតរ៉ា ។
២- កាលព្រះគ្រីស្ទមក មនុស្សលោកមិនស្គាល់ គេមានចិត្តឆ្ងល់
ឃើញការអស្ចារ្យ ពេលឮទ្រង់ថា ទ្រង់ជាបុត្រា
នៃព្រះបិតា គេយកទោសពៃរ៍ ។
៣- ទ្រង់គ្មានខុសសោះ ហេតុអ្វីគេស្អប់ ទ្រង់ជួយគ្រប់សព្វ
ប្រោសឈឺរីងរៃ ឱ្យជាស្រឡះ ទោះស្លាប់ក្សិណក្ស័យ
ប្រោសរស់វិញខ្មី មនុស្សរកចាប់ទោស ។
៤- គេបានឆ្កាងទ្រង់ ស្លាប់ហើយរស់ឡើង យាងទៅឋានថ្កើង
ហើយការប្រោសលោះ យាងមកម្តងទៀត លើកអ្នកជឿស្មោះ
ទោះស្លាប់ដេកអស់ រស់វិញដូចទ្រង់ ៕
៦៧. ព្រះគ្រីស្ទទ្រង់រស់នៅ
Reviewed by Yarith
on
2:02 PM
Rating:

No comments: