៦៨. អង្គណាមួយ


One God

១- អង្គណាមួយ   ផ្ទុំក្នុងក្រោលសត្វ   រាត្រីស្ងាត់នៅបេថ្លេហិម   គឺព្រះគ្រីស្ទ
ជាព្រះមហាក្សត្រយើង   រាជ្យថ្កុំថ្កើង    ស្តេចជិតយាងមកហើយ ។

បន្ទរ-     ព្រមគ្នាឡើងទទួលទ្រង់មិត្តអើយ    ឱមិត្តអើយថ្វាយចិត្តបរិសុទ្ធ ។

២- អង្គណាមួយ    នាមល្បីរន្ទឺ    ប្រោសមនុស្សឈឺ   ពិការឱ្យជា   គឺព្រះគ្រីស្ទ
ជាព្រះមហាក្សត្រយើង    រាជ្យថ្កុំថ្កើង   ស្តេចជិតយាងមកហើយ

៣- អង្គណាមួយ   មានឫទ្ធិចេស្តា   ប្រោសឡាសារឱ្យរស់វិញ   គឺព្រះគ្រីស្ទ
ជាព្រះមហាក្សត្រយើង   រាជ្យថ្កុំថ្កើង  ស្តេចជិតយាងមកហើយ ។

៤- អង្គណាមួយ   ហឫទ័យស្នេហា   ទ្រាំឈឺផ្សារនៅលើឈើឆ្កាង   គឺព្រះគ្រីស្ទ
ជាព្រះមហាក្សត្រយើង      រាជ្យថ្កុំថ្កើង   ស្តេចជិតយាងមកហើយ ។

៥- អង្គណាមួយ   សុគតបីថ្ងៃ   សងតម្លៃបាបកម្មមនុស្សលោក   គឺព្រះគ្រីស្ទ
ជាព្រះមហាក្សត្រយើង      រាជ្យថ្កុំថ្កើង    ស្តេចជិតយាងមកហើយ  ។

៦- អង្គណាមួយួឈ្នះមច្ចុរាជ   ដោយអំណាចស្លាប់ហើយរស់វិញ   គឺព្រះគ្រីស្ទ
ជាព្រះមហាក្សត្រយើង     រាជ្យថ្កុំថ្កើង   ស្តេចជិតយាងមកហើយ ។

៧- អង្គណាមួយ  យាងឡើងឋានសួគ៌   សន្យាមកវិញស្រង់យើងឡើង  គឺព្រះ
គ្រីស្ទ ជាព្រះមហាក្សត្រយើង   រាជ្យថ្កុំថ្កើង  ស្តេចជិតយាងមកហើយ  ៕
៦៨. អង្គណាមួយ ៦៨. អង្គណាមួយ Reviewed by Yarith on 2:05 PM Rating: 5

No comments:

ads
Powered by Blogger.