៦៧. ព្រះគ្រីស្ទទ្រង់រស់នៅ

Christ Lives

១- ព្រះគ្រីស្ទសុគត     តែរស់វិញទេ    ទ្រង់មកគ្រាន់តែ
រំដោះបាបយើង    ទ្រង់រងទុក្ខជួស     ស្លាប់ហើយរស់ឡើង
វិលទៅឋានថ្កើង      រួចមកទៀតរ៉ា  ។

២- កាលព្រះគ្រីស្ទមក    មនុស្សលោកមិនស្គាល់  គេមានចិត្តឆ្ងល់
ឃើញការអស្ចារ្យ      ពេលឮទ្រង់ថា       ទ្រង់ជាបុត្រា
នៃព្រះបិតា      គេយកទោសពៃរ៍  ។

៣- ទ្រង់គ្មានខុសសោះ     ហេតុអ្វីគេស្អប់      ទ្រង់ជួយគ្រប់សព្វ
ប្រោសឈឺរីងរៃ    ឱ្យជាស្រឡះ      ទោះស្លាប់ក្សិណក្ស័យ
ប្រោសរស់វិញខ្មី      មនុស្សរកចាប់ទោស  ។

៤- គេបានឆ្កាងទ្រង់      ស្លាប់ហើយរស់ឡើង  យាងទៅឋានថ្កើង
ហើយការប្រោសលោះ  យាងមកម្តងទៀត  លើកអ្នកជឿស្មោះ
ទោះស្លាប់ដេកអស់      រស់វិញដូចទ្រង់ ៕
៦៧. ព្រះគ្រីស្ទទ្រង់រស់នៅ ៦៧. ព្រះគ្រីស្ទទ្រង់រស់នៅ Reviewed by Yarith on 2:02 PM Rating: 5

No comments:

ads
Powered by Blogger.