១០៨. តើអ្នកចង់បានជាស្អាតឬទេ?


Would You Like to Be Healed?
បទភ្លេង​ និង​ទំនុកៈ សម សារិន ១៩៨៨ 


១- តើអ្នកចង់បានជាស្អាតឫទេ?       កុំនៅគិតគ្នេហ៍នាំឱ្យខកអី
ព្រះយេស៊ូវរង់ចាំប្រោសអ្នកថ្លៃ      ចូលមកឃ្មាតខ្មីឯព្រះអង្គចុះ  ។

២- ទ្រង់ប្រោសរោគឃ្លង់ស្រកីអណ្តែង      ឆ្កួតស្កន់កាច់ឯងដួលឥតងើបសោះ
រោគខ្វិនថ្លង់ខ្វាក់អារក្សនាំឆ្ពោះ         ផ្នូរខ្មោចឯណោះឱ្យស្លាប់តាយហោង  ។

៣- រោគនៅខាងក្នុងឥតដឹងខ្លួន        ចិត្តធំគ្មានទ្វេអួតអាងកន្លង
ក៏កាចសាហាវឈ្លានពានអ្នកផង       លោភលន់ប៉ុនប៉ងតែទ្រព្យលោកិយ  ។

៤- ព្រះអង្គប្រោសអ្នកឱ្យជាស្រឡះ    ប្រញាប់រូតរះតើស្ទាក់ស្ទើរអី
បើអ្នកចង់ចូលមកឃ្មាតខ្មី           ទ្រង់មានខន្តីហើយស្រឡាញ់មនុស្ស  ។

៥- ព្រះអង្គតែងប្រោសមិនចោលអ្នកទៅ      អ្នកនឹងរស់នៅបើព្រះអង្គលោះ
ពីអំណាចស្លាប់ជៀសមិនផុតសោះ      ទ្រង់ស្រាយហើយអស់គ្មានសេសសល់អ្វី។

៦- ទ្រង់ប្រោសអ្នកជាស្អាតរោគបាបកម្ម  ដែលមានប្រចាំគ្រប់មនុស្សស្រុសស្រី 
បើបានជាស្អាតក៏មានសេរី             រងចាំថ្ងៃទ្រង់មកយកទៅ ៕
១០៨. តើអ្នកចង់បានជាស្អាតឬទេ? ១០៨. តើអ្នកចង់បានជាស្អាតឬទេ? Reviewed by Yarith on 8:25 AM Rating: 5

No comments:

ads
Powered by Blogger.