១២៨. ចូរកុំខ្វល់ខ្វាយពីថ្ងៃស្អែកឡើយ

Do Not Worry About Tomorrow
ម៉ាថាយ ៦:២៥-៣៥, រ៉ូម ៨:៣២
បទភ្លេង​ និងទំនុកៈ លោក សម សារិន ១៩៨៦ 


១- ចូរកុំខ្វល់ខ្វាយពីថ្ងៃស្អែកឡើយ     ព្រះអង្គជ្រាបហើយនូវរឿងជីវិតអ្នក
ខ្វះម្ហូបចំណីព្រះអង្គទ្រង់ជ្រាបជាក់     គ្មានអ្វីស្លៀកពាក់ព្រះអង្គទតឃើញពិត

បន្ទរ- ចង់បានអ្វីៗ    ព្រះមានទាំងអស់     ជឿដល់ទ្រង់ចុះនោះនឹងបានជីវិត
         ត្រូវរកនគរនិងសេចក្តីសុចរិត      របស់ព្រះពិតឃើញសិនទើបទ្រង់ផ្តល់ឱ្យ។

២- មើលអស់ទាំងសត្វបក្សីបក្សា       វាគ្មានធ្វើការខ្វល់ខ្វាយសន្សំទុក
មិនព្រោះដកស្ទូងច្រូតកាត់ដាក់ជង្រុក     តែព្រះទំនុកបម្រុងគង់ជីវិត ។

៣- ចូរមើលផ្កាឈូកឬផ្កាតាមវាល     ស្រស់ល្អត្រកាលលើសជាងក្សត្រតែងអង្គ
មិនត្បាញរវៃខ្វល់ខ្វាយដេរប៉ាក់ផង     តែព្រះរៀបផ្គងតែងល្អវិចិត្រ ។

៤- ព្រះស្រឡាញ់មនុស្សលើសអ្វីទាំងឡាយ     ទ្រង់ហ៊ានចំណាយទាំងរាជបុត្រនៃទ្រង់
ឱ្យទុកជាថ្លៃលោះព្រលឹងមនុស្សបាត់បង់     ត្រូវឱ្យជឿទ្រង់លែងខ្វល់ខ្វាយគំនិត ៕
១២៨. ចូរកុំខ្វល់ខ្វាយពីថ្ងៃស្អែកឡើយ ១២៨. ចូរកុំខ្វល់ខ្វាយពីថ្ងៃស្អែកឡើយ Reviewed by Yarith on 8:37 AM Rating: 5

No comments:

ads
Powered by Blogger.