១២៨. ចូរកុំខ្វល់ខ្វាយពីថ្ងៃស្អែកឡើយ
Do Not Worry About Tomorrow
ម៉ាថាយ ៦:២៥-៣៥, រ៉ូម ៨:៣២
បទភ្លេង និងទំនុកៈ លោក សម សារិន ១៩៨៦
១- ចូរកុំខ្វល់ខ្វាយពីថ្ងៃស្អែកឡើយ ព្រះអង្គជ្រាបហើយនូវរឿងជីវិតអ្នក
ខ្វះម្ហូបចំណីព្រះអង្គទ្រង់ជ្រាបជាក់ គ្មានអ្វីស្លៀកពាក់ព្រះអង្គទតឃើញពិត
បន្ទរ- ចង់បានអ្វីៗ ព្រះមានទាំងអស់ ជឿដល់ទ្រង់ចុះនោះនឹងបានជីវិត
ត្រូវរកនគរនិងសេចក្តីសុចរិត របស់ព្រះពិតឃើញសិនទើបទ្រង់ផ្តល់ឱ្យ។
២- មើលអស់ទាំងសត្វបក្សីបក្សា វាគ្មានធ្វើការខ្វល់ខ្វាយសន្សំទុក
មិនព្រោះដកស្ទូងច្រូតកាត់ដាក់ជង្រុក តែព្រះទំនុកបម្រុងគង់ជីវិត ។
៣- ចូរមើលផ្កាឈូកឬផ្កាតាមវាល ស្រស់ល្អត្រកាលលើសជាងក្សត្រតែងអង្គ
មិនត្បាញរវៃខ្វល់ខ្វាយដេរប៉ាក់ផង តែព្រះរៀបផ្គងតែងល្អវិចិត្រ ។
៤- ព្រះស្រឡាញ់មនុស្សលើសអ្វីទាំងឡាយ ទ្រង់ហ៊ានចំណាយទាំងរាជបុត្រនៃទ្រង់
ឱ្យទុកជាថ្លៃលោះព្រលឹងមនុស្សបាត់បង់ ត្រូវឱ្យជឿទ្រង់លែងខ្វល់ខ្វាយគំនិត ៕

Reviewed by Yarith
on
8:37 AM
Rating:
No comments: