១២៩. គ្មានអ្វីកំបាំងនឹងទ្រង់សោះឡើយ
បទភ្លេង និងទំនុកៈ ១៩៨៦
១- គ្មានការអ្វីកំបាំង ដែលព្រះអង្គមិនជ្រាបសោះឡើយ
ទ្រង់ស្គាល់ផ្លូវអស់ហើយ មនុស្សអើយកុំលាក់នឹងទ្រង់ធ្វើអ្វី
ទ្រង់ពិនិត្យស្គាល់ច្បាស់ ចិត្តគំនិតខ្ញុំពីចម្ងាយ។
បន្ទរ តើឱ្យខ្ញុំទៅ (តើឱ្យខ្ញុំទៅ ) ឯណារួច (ឯណារួច ) ពីព្រះភ័ក្ត្រទ្រង់
(ពីព្រះភ័ក្ទ្រទ្រង់ ) ទោះខ្ញុំមានស្លាបហោះដល់ចុងសមុទ្រគង់មានព្រះអង្គ
ឬនៅឋានសួគ៍ផង ក៍ដូចនៅឋានឃុំព្រលឹង ព្រះហស្តទ្រង់នាំខ្ញុំ ។
២- ទ្រង់បានស្គល់ខ្ញុំច្បាស់ តាំងពីមុនកំណើតលោកិយ
ក៏បានកំណត់ថ្ងៃលើដី ដើម្បីឱ្យខ្ញុំរស់នៅ
ទ្រង់សូនប៉ាន់រូបខ្ញុំ ហើយបង្កើតចិត្តថ្លើមខ្ញុំផង ។
3- ពលឹងនៃខ្ញុំបាន ដឹងច្បាស់ហើយអស្ចារ្យហួសល្បត់
ទោះផ្លូវច្រកដើររត់ដេកក្រោក មានអត់ទ្រង់ដឹងគ្មានសល់
ពាក្យសំដីក្នុងមាត់ ទ្រង់ជ្រាបមុនពេលខ្ញុំនិយាយ។
៤- ឱអ្នកមានបាបអើយ តើខំបាំងនេត្រាទ្រង់ធ្វើអ្វី
ការអ្នកធ្វើរាល់ថ្ងៃម្តេចឡើយ អ្នកស្មានថាព្រះមិនដឹង
ឆាប់លន់តួទោសទៅ ក្រែងសេចក្តីក្រោធទ្រង់ឆួលឡើង៕
១២៩. គ្មានអ្វីកំបាំងនឹងទ្រង់សោះឡើយ
Reviewed by Yarith
on
8:41 AM
Rating:
No comments: