១៣១. ព្រះដ៏មានគុណ

God of Mercy
បទភ្លេងៈ លោក សម សារិន ១៩៨៨
ទំនុកៈ មិនស្គាល់ 


១- ព្រះអង្គង្គ្រោះជារាជបុត្រ          ទ្រង់លះចោលផុតឋានសួគ៌លៃ
យកជាតិជាមនុស្សក្នុងលោកិយ       ឱ្យជនប្រុសស្រីចូលដល់ទ្រង់ ។

២- ទ្រង់មានអំណាចគ្រប់ចេស្តា    គ្មាននាមព្រះណាដូចទ្រង់ផង
បងប្អូនប្រុសស្រីកុំរារង់            អំណាចព្រះអង្គធំលើសគេ ។

៣- យើងត្រូវទទួលទ្រង់មកតាំង    ដាក់លើបល្ល័ង្កចិត្តកុំរេ
គ្មាននាមសង្គ្រោះណាទៀទេ           មានតែនាមព្រះយេស៊ូវហោង ។

៤- អរគុណព្រះអង្គទ្រង់សប្បុរស    ប្តូរព្រះជន្មលោះបាបមនុស្សផង
ទាំងអ្នកទាំងខ្ញុំរួចតែម្តង            លោហិតទ្រង់សងហើយលុបលាង។

៥- មើលកាលដែលទ្រង់ទ្រាំសុគត     សុភាពអត់ធ្មត់លើឈើឆ្កាង
ឈាមហូរស្រោចស្រពសព្វសព៌ាង្គ        ទុកជាភស៉្ត័ងតាងឱ្យសង្ឃឹម។

៦- កូនអរគុណណាស់ណាម្ចាសថ្លៃ់     គុណទ្រង់ធ្ងន់ក្រៃឥតអ្វីផ្ទឹម
ពីថ្ងៃនេះទៅកូនសង្ឃឹម           ជឿពិតឥតព្រឹមដកចិត្តឡើយ  ៕
១៣១. ព្រះដ៏មានគុណ ១៣១. ព្រះដ៏មានគុណ Reviewed by Yarith on 8:54 AM Rating: 5

No comments:

ads
Powered by Blogger.