១៣២. ព្រះដ៏មានគុណ

God of Mercy 
បទភ្លេង​សំរួលច្រៀង និងទំនុកៈ លោក សម សារិន ១៩៩៩ 

១- ព្រះអង្គង្គ្រោះជារាជបុត្រ      (ជារាជព្រះបុត្រ) ទ្រង់លះចោលផុតឋានសួគ៌លៃ
យកជាតិជាមនុស្សក្នុងលោកិយ    ឱ្យជនប្រុសស្រីចូលដល់ទ្រង់ ។

បន្ទរ-  ហាលេ     ហាលេលូយ៉ា      ហាលេ      ហាលេលូយ៉ា   ។

២- ទ្រង់មានអំណាចគ្រប់ចេស្តា (អំណាចចេស្តា )គ្មាននាមព្រះណាដូចទ្រង់ផង
បងប្អូនប្រុសស្រីកុំរារង់           អំណាចព្រះអង្គធំលើសគេ ។

៣- យើងត្រូវទទួលទ្រង់មកតាំង   (ទទួលមកតាំង )  ដាក់លើបល្ល័ង្កចិត្តកុំរេ
គ្មាននាមសង្គ្រោះណាទៀទេ           មានតែនាមព្រះយេស៊ូវហោង ។

៤- អរគុណព្រះអង្គទ្រង់សប្បុរស (ទ្រង់សប្បុរស) ប្តូរព្រះជន្មលោះបាបមនុស្សផង
ទាំងអ្នកទាំងខ្ញុំរួចតែម្តង            លោហិតទ្រង់សងហើយលុបលាង។

៥- មើលកាលដែលទ្រង់ទ្រាំសុគត (ទ្រង់ទ្រាំសុគត) សុភាពអត់ធ្មត់លើឈើឆ្កាង
ឈាមហូរស្រោចស្រពសព្វសព៌ាង្គ        ទុកជាភស៉្ត័ងតាងឱ្យសង្ឃឹម។

៦- កូនអរគុណណាស់ណាម្ចាសថ្លៃ់ (ណាម្ចាស់ថ្លៃ)​ គុណទ្រង់ធ្ងន់ក្រៃឥតអ្វីផ្ទឹម
ពីថ្ងៃនេះទៅកូនសង្ឃឹម         ជឿពិតឥតព្រឹមដកចិត្តឡើយ ៕
១៣២. ព្រះដ៏មានគុណ ១៣២. ព្រះដ៏មានគុណ Reviewed by Yarith on 8:59 AM Rating: 5

No comments:

ads
Powered by Blogger.