១៣៣. មិត្តអើយចូលមក
បទភ្លេងៈ លោក សម សារិន, ទំនុកៈ មិនស្គាល់
១- មិត្តសម្លាញ់ខ្ញុំអើយ ឆាប់មកទទួលព្រះអង្គ ជឿដល់ទ្រង់
នោះព្រះអង្គជួយសង្គ្រោះឱ្យរួចពីបាប បានជីវិតថ្មី រួចពីសេចក្តីស្លាប់
ព្រះអង្គចាំយូរណាស់ ចូរប្រញាប់ ទាន់ទ្វារស្ថានសួគ៌ចំហ ។
២- មិត្តសម្លាញ់ខ្ញុំអើយ តើនៅបង្អង់ធ្វើអ្វី លះលោកិយ
ឈប់អាល័យហើយមកឯព្រះស្មោះសរ ទ្រង់ផ្តល់ទ្រព្យថ្មី គឺសេចក្តីអំណរ
ជាទ្រព្យដ៏ពិសិដ្ឋ នៅឋានសួគ៌ មិនដែលបាត់បង់ឡើយ ។
៣- មិត្តសម្លាញ់ខ្ញុំអើយ ចូរមកឥឡូវនេះចុះ ព្រះគ្រីស្ទលោះ
ចូរមកចុះដ្បិតត្រូវចំទាន់ពេលហើយ តែឋានសួគ៌បិទ
លែងបើកឱ្យទៀតឡើយ អ្នកត្រូវតែប្រញាប់ កុំកន្តើយ
មើលព្រះអង្គរងចាំអ្នក ៕
១៣៣. មិត្តអើយចូលមក
Reviewed by Yarith
on
9:19 AM
Rating:
No comments: