១២៧. ភក្តីព្រះអង្គ
បទភ្លេង និងទំនុកៈ លោក ទេព វុទ្ធី ១៩៩៧
១- ភក្តីព្រះអង្គដ៏ឧត្តម បន្ទូលសក្តិសមផ្អែមពិរោះ
លោះបាបគ្រប់មនុស្សឱ្យបានរស់ រងគ្រោះសុគតលើឈើឆ្កាង ។
២- ស៊ូទ្រាំលំបាកគ្រប់ដង្ហើម ឧបស័គ្គសម្បើមមានគ្រប់យ៉ាង
ទ្រង់មិនដែលខ្វល់នឹងតតាំង នាំមនុស្សឱ្យស្អាងចិត្តមេត្រី ។
៣- អំពើទុច្ចរិតទ្រង់សន្តោស ព្រោះគេយល់ខុសគួរប្រណី
បើចូលស្តាប់ជិតយល់សេចក្តី ផ្តើមជីវិតថ្មីដោយបន្ទូល ។
៤- មនុស្សឆ្មើងព្រហើនទ្រង់មិនខ្លាច ព្រោះមានអំណាចសាតាំងចូល
ព្រះទ័យសន្តោសប្រោសដោយយល់ បើទ្រង់មិនខ្វល់ត្រូវវិនាស ៕
១២៧. ភក្តីព្រះអង្គ
Reviewed by Yarith
on
8:15 AM
Rating:
No comments: