១២៦. បើខ្ញុំស្គាល់ព្រះតាំងពីក្មេង

If Only I Had Known Him When I Was Young
បទភ្លេង​ និងទំនុកៈ លោក សម សារិន ១៩៨៣

 
១- ខ្ញុំស្តាយណាស់    ដ្បិតដល់ខ្ញុំចាស់          ទើបស្គាល់ព្រះអង្គ
ខ្ញុំបានធ្វើបាបអស់ពេលយូរលង់  គឺក្តីល្ងិតល្ងង់បាំងខ្ញុំពីព្រះ។
ពេលខ្ញុំស្គាល់ទ្រង់   ទើបភ្ញាក់ដឹងខ្លួន     ស្តាយកាលពីមុន
ខ្ញុំធ្វើបាបច្រើនណាស់        ខំស្វែងរកសុខ         តែមិនឃើញច្បាស់
ពេលនេះអម្ចាស់      បំភ្លឺឱ្យខ្ញុំឃើញជាក់     ។

២- ខ្ញុំស្តាយណាស់      នឹកឡើងសែនខ្មាស់         ដោយខ្ញុំធ្វើខុស
ខំយកអ្វីៗ       ធ្វើព្រះជំនួស       តែសង្ឃឹមខុសនាំចិត្តសៅហ្មង ។
ពេលខ្ញុំស្គាល់ទ្រង់           ខ្ញុំយំឈឺចិត្ត            ខ្មាស់បាបប្រព្រឹត្ត
ក្នុងពេលហួសកន្លង         ស្តាយខុសគំនិត      ស្តាយចិត្តដែលបង់
ស្តាយកាយសៅហ្មង        ទៅលើសេចក្តីស្មោកគ្រោក ។

៣- ខ្ញុំស្តាយណាស់    បើខ្ញុំស្គាល់ព្រះ          តាំងពីក្មេងមក
ម៉្លេខ្លះប្ញ៉ាំនស្តាប់  ក្នុងទីពឹងជ្រក  ពេលខ្ញុំស្វែងរក ទ្រង់លូកព្រះហស្ត ។
បើខ្ញុំស្គាល់ព្រះ          តាំងពីក្មេងមក         នោះខ្ញុំបានដើរ
តាមព្រះអង្គយ៉ាងស្មោះ     ខំបម្រើទ្រង់       ក្នុងផ្លូវសង្គ្រោះ
នាំដំណឹងឆ្ពោះ         បំភ្លឺដល់មនុស្សបាត់បង់  ៕
១២៦. បើខ្ញុំស្គាល់ព្រះតាំងពីក្មេង ១២៦. បើខ្ញុំស្គាល់ព្រះតាំងពីក្មេង Reviewed by Yarith on 8:08 AM Rating: 5

No comments:

ads
Powered by Blogger.