១៣៦. ព្រះយេស៊ូវគ្រីស្ទជាផ្លូវ

Jesus Christ Is the Way
យ៉ូហាន ៥:៦-១២
បទភ្លេង និង​ទំនុកៈ លោក ម៉ម បាណាបាស, ១៩៨៨ 


១- ព្រះយេស៊ូវគ្រីស្ទជាអង្គសង្គ្រោះ    ជាព្រះដ៏រស់គង់នៅសព្វថ្ងៃ
ទ្រង់បានសុគតតែរស់វិញហើយ       បើកផ្លូវដល់ត្រើយឋាននៃជីវិត។

២- ទ្រង់គង់ខាងស្តាំនៃព្រះចេស្តា           អង្វរបិតាជួសយើងជាពិត
ក្នុងនាមបុត្រាស្ងួនភ្ងាស្កប់ចិត្ត           ឱ្យលោះជីវិតរួចទោសបាត់បង់

បន្ទរ- ព្រះអង្គជាផ្លូវ   ជាសេចក្តីពិត       ហើយជាជីវិតអស់កល្បយូលង់
រៀបផ្លូវសង្គ្រោះ   តាំងស្ពានឱ្យឆ្លង       ដើរឆ្ពោះតម្រង់ឋានព្រះបិតា

៣- ព្រះអង្គសន្យាពាក្យពេចន៍ប្រាកដ     ដល់ពេលកំណត់យកយើងរាល់គ្នា
ទ្រង់នឹងយាងមកឥតមានពន្យា       ស្រង់យើងរាល់គ្នាទៅឯព្រះវិញ ៕
១៣៦. ព្រះយេស៊ូវគ្រីស្ទជាផ្លូវ ១៣៦. ព្រះយេស៊ូវគ្រីស្ទជាផ្លូវ Reviewed by Yarith on 9:30 AM Rating: 5

No comments:

ads
Powered by Blogger.