១៣៦. ព្រះយេស៊ូវគ្រីស្ទជាផ្លូវ
យ៉ូហាន ៥:៦-១២
បទភ្លេង និងទំនុកៈ លោក ម៉ម បាណាបាស, ១៩៨៨
១- ព្រះយេស៊ូវគ្រីស្ទជាអង្គសង្គ្រោះ ជាព្រះដ៏រស់គង់នៅសព្វថ្ងៃ
ទ្រង់បានសុគតតែរស់វិញហើយ បើកផ្លូវដល់ត្រើយឋាននៃជីវិត។
២- ទ្រង់គង់ខាងស្តាំនៃព្រះចេស្តា អង្វរបិតាជួសយើងជាពិត
ក្នុងនាមបុត្រាស្ងួនភ្ងាស្កប់ចិត្ត ឱ្យលោះជីវិតរួចទោសបាត់បង់
បន្ទរ- ព្រះអង្គជាផ្លូវ ជាសេចក្តីពិត ហើយជាជីវិតអស់កល្បយូលង់
រៀបផ្លូវសង្គ្រោះ តាំងស្ពានឱ្យឆ្លង ដើរឆ្ពោះតម្រង់ឋានព្រះបិតា
៣- ព្រះអង្គសន្យាពាក្យពេចន៍ប្រាកដ ដល់ពេលកំណត់យកយើងរាល់គ្នា
ទ្រង់នឹងយាងមកឥតមានពន្យា ស្រង់យើងរាល់គ្នាទៅឯព្រះវិញ ៕
១៣៦. ព្រះយេស៊ូវគ្រីស្ទជាផ្លូវ
Reviewed by Yarith
on
9:30 AM
Rating:
No comments: