១៣៥. ត្រូវកើតជាថ្មី


Must Be Born Again
លំនាំបទ  កន្លង់រតន៍
ទំនុកៈ លោក ម៉ម បាណាបាស, ១៩៨៨ 


១- ដើម្បីចូលក្នុងអាណាចក្រព្រះ       (ស្ទួន )   អ្នកត្រូវស្គាល់ច្បាស់នូវកិច្ចប្រពៃ   ស្ទួន
គឺកើតជាថ្មីដោយព្រះវិញ្ញាណ           ត្រូវក្លាយជាគ្រីស្ទានដែលមានចិត្តថ្មី   ។

២- អ្នកមិនអាចអាងលើធម្មវិន័យ       (ស្ទួន )  លើបុណ្យបារមីដែលអ្នកខំសាង    ស្ទួន
ត្រូវតែពឹងអាងលើព្រះយេស៊ូវ        ជាព្រះដែលមកប្តូរសង្គ្រោះមនុស្សយើង។

៣- កុំអាងថាខ្លួនធ្វើបានល្អឡើង       (ស្ទួន )  អាងពូជខ្លួនថ្កើងមានទ្រព្យវិជ្ជា       ស្ទួន
ត្រូវអាងចេស្តាព្រះយេស៊ូវគ្រីស្ទ         ដែលជាបុត្រាព្រះចុះពីឋានសួគ៌    ។

៤- ជឿព្រះយេស៊ូវទើបបានគាប់គួរ       (ស្ទួន )  ច្រកចូលឋានសួគ៌គឺការប្រែចិត្ត   ស្ទួន
កើតជាថ្មីពិតដោយព្រះវិញ្ញាណ         ចង់ចូលសួគ៌ឋានត្រូវកើតជាថ្មី ៕
១៣៥. ត្រូវកើតជាថ្មី ១៣៥. ត្រូវកើតជាថ្មី Reviewed by Yarith on 9:26 AM Rating: 5

No comments:

ads
Powered by Blogger.