១៣៧. បន្ទាល់នៃព្រះ

Testimony of God
បទភ្លេង និង​ទំនុកៈ លោក សម សារិន, ១៩៨៦ 


១- ទ្រង់ថ្លែងប្រាប់ពីរាជបុត្រា     ដល់យើងរាល់គ្នា     ទុកជាទីបន្ទាល់                    ស្ទួន
អ្នកណាទទួលហើយមានចិត្តជឿឥតងឿងឆ្ងល់ នោះមានបន្ទាល់នៅក្នុងខ្លួនពិត ។

២- បន្ទាល់សិស្សទ្រង់យើងទទួលបាន  តាមលោកយ៉ូហានយ៉ាងច្បាស់អស់ពីចិត្ត      ស្ទួន
តែបន្ទាល់ព្រះយើងរិតតែច្បាស់ក្នុងគំនិត  ព្រះគ្រីស្ទមកពិតដោយទឹកនិងឈាម ។

៣- មានសាក្សីដល់ទៅបីអង្គ    ថ្លែងយ៉ាងស្មោះត្រង់    ឱ្យយើងជឿតាម                 ស្ទួន
គឺព្រះបិតាព្រះបន្ទូលនិងព្រះវិញ្ញាណ   នៅលើសួគ៌ឋាន   ជាព្រះត្រីឯក  ។

៤- បន្ទាល់ទ្រង់ថាទ្រង់ប្រទាន    ជីវិតអស់កល្ប     ឱ្យយើងមានចំណែក                  ស្ទួន
ហើយជីវិតនោះនៅក្នុងព្រះរាជបុត្រាឯក  ចង់បានចំណែកជឿព្រះយេស៊ូវ  ។

៥- អ្នកណាមានព្រះរាជបុត្រា     គឺយេស៊ូវគ្រីស្ទ    មានជីវិតយឺនយូរ                    ស្ទួន
ឋិតនៅអស់កល្បលើឋានបរមសុខឥតផ្លាស់ប្តូរ  គ្មានព្រះយេស៊ូវគ្មានជីវិតឡើយ ៕
១៣៧. បន្ទាល់នៃព្រះ ១៣៧. បន្ទាល់នៃព្រះ Reviewed by Yarith on 9:43 AM Rating: 5

No comments:

ads
Powered by Blogger.