១៣៨. គ្មានអ្នកណាក្រៅពីព្រះអង្គ

I Have No One Besides God
លំនាំបងទៈ សយឡាំប៉ាង
ទំនុកៈ លោក ម៉ម បាណាបាស, ១៩៨៤ 


១- ខ្ញុំបានសង្គ្រោះដោយសារព្រះអង្គ  គ្មានព្រះណាហោងជួយបានសោះឡើយ
មានតែព្រះអង្គមួយហើយ    (ស្ទួន )        គ្មានព្រះណាឡើយ
ជួយដោះទុក្ខស្បើយទៅបាន         គឺអំណោយទានមកពីឋានសួគ៌
ខ្ញុំរស់សព្វថ្ងៃមានព្រះអង្គហើយជាម្ចាស់ជីវិត      ស្ទួន

២- ខ្ញុំបានផ្លាស់ប្រែកើតចិត្តរីករាយ         សែនអរសប្បាយព្រោះស្គាល់ព្រះពិត
ស្គាល់ទ្រង់ជាម្ចាស់ជីវិត     (ស្ទួន )             មានជំនឿពិត
ថាទ្រង់គង់ជិតរាល់ថ្ងៃ          ស្រឡាញ់ខ្ញុំក្រៃស្និទ្ធស្នាលជាមិត្ត
នៅលើផែនដីមានព្រះអង្គហើយជាម្ចាស់ឧត្តម       ស្ទួន

៣- ខ្ញុំមានសង្ឃឹមថាដល់ថ្ងៃនោះ                ព្រះយេស៊ូវប្រោសបំផ្លាស់រូបខ្ញុំ
ឱ្យបានជារូបឧត្តម        (ស្ទួន )              គឺព្រះប្រោសខ្ញុំ
រស់វិញឧត្តមរុងរឿង             ហើយតាំងខ្ញុំឡើងនៅឋានដ៏ខ្ពស់
នៅឋានសួគ៌ាខ្ញុំគ្មានអ្នកណាក្រៅពីព្រះអង្គ             ស្ទួន
១៣៨. គ្មានអ្នកណាក្រៅពីព្រះអង្គ ១៣៨. គ្មានអ្នកណាក្រៅពីព្រះអង្គ Reviewed by Yarith on 9:47 AM Rating: 5

No comments:

ads
Powered by Blogger.