១៣៩. ព្រះហឫទ័យស្មោះត្រង់

His Will Is Trustworthy
លំនាំបទ    ខ្មែរតម្បាញ
ទំនុកៈ លោក សម សារិន, ១៩៨៦ 


១- បងប្អូនអើយចូរចាំជាក់ថា    ព្រះវរបិតាទ្រង់មានហឫទ័យស្មោះត្រង់
ទ្រង់ហៅយើងមក   ដោយបានសន្យាឱ្យធ្វើជាកូនព្រះអង្គ   គឺទ្រង់
ស្មោះត្រង់    មិនដែលបោះបង់     កូនណាមួយចោលសោះឡើយ
ចូរទុកចិត្តទ្រង់ចុះ    ព្រោះទ្រង់បានសន្យាហើយ។

២- ទ្រង់ស្មោះត្រង់ជួយយើងរាល់ថ្ងៃ  នៅនាលោកិយកើតមានសេចក្តីល្បួងមិន
ស្បើយ ជាប់មានទុក្ខព្រួយបៀតបៀនខ្វះខាត  ទ្រង់មិនធ្វើកន្តើយតែងប្រោស
ឱ្យល្ហើយ   មិនដែលខានឡើយ   រាល់ពេលណាផ្ទេរលើទ្រង់
ចូរទុកចិត្តទ្រង់ចុះ      ទ្រង់មានព្រះទ័យស្មោះត្រង់ ។

៣- ទ្រង់សន្យាតាំងអ្នកសុចរិត    ដោយជំនឿពិតលើព្រះរាជបុត្រាព្រះអង្គ
នឹងយាងមកទៀតតាមពេលកំណត់  ដោយសារយល់ដល់កូនទ្រង់  បំផ្លាស់
រូបអង្គ     អ្នកស្មោះតាមទ្រង់     ជារូបកាយដ៏ឧត្តម
ចូរយើងជឿទ្រង់ចុះ    កុំមានចិត្តថប់បារម្ភ  ៕
១៣៩. ព្រះហឫទ័យស្មោះត្រង់ ១៣៩. ព្រះហឫទ័យស្មោះត្រង់ Reviewed by Yarith on 10:44 AM Rating: 5

No comments:

ads
Powered by Blogger.