១៤៤. ទ្រង់ទៅរៀបកន្លែងឱ្យយើង

He Is Preparing a Place for Us
យ៉ូហាន ១៤ : ១-៣

បទភ្លេង និង​ទំនុកៈ លោក សម សារិន, ១៩៨៣

១- ទ្រង់ថាយាងទៅ    នឹងរៀបកន្លែងឱ្យយើងរាល់គ្នា
រួចយាងមកវិញ    នាំយើងឡើងទៅ                             ស្ទួន

បន្ទរ-   យើងនឹងបាននៅជាមួយព្រះអង្គរៀងរាបដរាប
ឱពួកយើងអើយចូរមានសង្ឃឹម   ចូរជឿទ្រង់ចុះកុំថប់បារម្ភ។

២- នៅក្នុងដំណាក់    ព្រះវរបិតាមានកន្លែងច្រើន
ទ្រង់រៀបចំហើយ     នាំយើងឡើងទៅ    ស្ទួន

៣- ទ្រង់សម្អាតយើងដោយព្រះលោហិតញែកចេញពីបាប
រួចតាំងយើងផង      រាប់ជាសុចរិត         ស្ទួន

៤- ទ្រង់រៀបផ្លូវហើយ  ឱពួកយីងអើយត្រូវដើរទៅមុខ
ទ្រង់នឹងនាំយើង       ទៅឋានបិតា        ស្ទួន

៥- ចូរយើងខំប្រឹង    ជួយផ្សាយដំណឹងប្រាប់ដល់គេផង
ថាទ្រង់មកវិញ      នាំយើងឡើងទៅ    ស្ទួន
១៤៤. ទ្រង់ទៅរៀបកន្លែងឱ្យយើង ១៤៤. ទ្រង់ទៅរៀបកន្លែងឱ្យយើង Reviewed by Yarith on 11:01 AM Rating: 5

No comments:

ads
Powered by Blogger.