១៥២. ព្រះយេស៊ូវទ្រង់បានមក

Jesus Came
បទភ្លេង និងទំនុកៈ មិនស្គាល់

១-     ព្រះយេស៊ូវទ្រង់បានមក        (ស្ទួន )      ដើម្បីនឹងរកមនុស្សដែលបាត់បង់
          អ្នកណាដែលជឿព្រះអង្គ       (ស្ទួន )     នោះនឹងបានគង់ជីវិតជាប់នៅ  ។

២-     អស់ឱពួកអ្នកគ្រីស្ទាន           (ស្ទួន )    ត្រូវតែក្លាហានផ្សាយដំណឹងទៅ
          ដល់មនុស្សបាត់បង់ឥឡូវ       (ស្ទួន )     ចូរពួកយើងទៅជួយជាប្រញាប់ ។

៣-     លើកហត្ថទូលព្រះអម្ចាស់       (ស្ទួន )    មានជនច្រើនណាស់កំពុងខ្ចាយខ្ចាត់
          ត្រូវពួកយើងប្រតិបត្តិ            (ស្ទួន )     កុំនៅស្ងៀមស្ងាត់ឈប់កណ្តាលផ្លូវ។

៤-     ដោយយើងជាពលគ្រីស្ទាន       (ស្ទួន )     គួរបោះជំហានព្រមៗគ្នាទៅ
    ឱ្យបានស្រុះស្រួលបួលកូវ         (ស្ទួន )    កុំនៅដើរទៅដោយពួតដៃគ្នា។

៥-     បើយើងពិតជាកូនព្រះ            (ស្ទួន )    ដ៏មានតេជៈត្រូវយើងនឹកនា
         អាណិតអាសូរប្រជា              (ស្ទួន)     ពលរដ្ឋច្រើនគ្នាមិនទាន់ស្គាល់ទ្រង់។

៦-    ជយោយើងកូនព្រះពិត           (ស្ទួន )       ដែលមានឥទ្ធិឬទ្ធិមិនត្រូវរារង់
         ចូរធ្វើតាមបណ្តាំទ្រង់             (ស្ទួន )      ជួយកែតម្រង់បាបជនឱ្យជា  ។

៧-    ទៅមុខកុំឱ្យយើងខ្មាស់           (ស្ទួន )     ពួកយើងកូនព្រះត្រូវតែឧស្សាហ៍
    ព្រះយេស៊ូវបានផ្តាំថា            (ស្ទួន )      ឱ្យយើងធ្វើការថ្វាយទ្រង់កុំខាន ៕
១៥២. ព្រះយេស៊ូវទ្រង់បានមក ១៥២. ព្រះយេស៊ូវទ្រង់បានមក Reviewed by Yarith on 11:22 AM Rating: 5

No comments:

ads
Powered by Blogger.