១៦៨. យុវជនអើយ

O Youth 
ទំនុកៈ ប៉ែន តារាឫទ្ធិ, ១៩៦៥ 

១-     យុវជនអើយ    ចូរច្រៀងសប្បាយរីករាយឡើង    ព្រោះព្រះអង្គ  
       ទ្រង់បានប្រោសលោះយើងរួចហើយ     រួមកម្លាំង
       កសាងពួកជំនុំព្រះគ្រីស្ទក្រោមទង់ជ័យឈើឆ្កាង  ។

   បន្ទរ-
យុវភាពដូចជាបុប្ផា     ដូចពន្លឺរស្មីតារា
ដូចឥន្ត្រីត្រដាងស្លាប   ហោះទៅគ្រប់ទិសទី
យុវភាពដូចតូរ្យតន្ត្រី    ដូចវាយោនៃបច្ចូសកាល
ចូរយើងថ្វាយរូបកាយ   ព្រលឹងវិញ្ញាណដល់ព្រះអម្ចាស់ ។

២-    យុវជនអើយ       ចូរខំធ្វើការថ្វាយព្រះអង្គ       ដោយឧស្សាហ៍
    ចូរយើងទុក្ខចិត្តលើព្រះគ្រីស្ទទ្រង់សន្យា      ប្រទានជីវិតថ្មីថ្លៃថ្លា                  
    ជាកូនព្រះឧត្តម  ។

៣-     យុវជនអើយ       ចូរយើងអង់អាចក្លាហានឡើង      ស្វែងរកចៀម
    បាត់បង់មកថ្វាយព្រះអម្ចាស់       ដាក់ក្នុងក្រោល
    ផុតចោរខ្មាំងដែលប៉ងឆក់      យកជីវិតឱ្យអន្តរាយ។

៤-     យុវជនអើយ     ចូរច្រៀងសប្បាយរីករាយឡើង    ព្រោះព្រះអង្គ
    ទ្រង់នឹងយាងមកស្រង់       យើងឡើងទៅឋាន
    បរមសុខជាមួយព្រះអង្គ      ដល់ទៅទាំងអស់កល្ប ៕
១៦៨. យុវជនអើយ ១៦៨. យុវជនអើយ Reviewed by Yarith on 8:00 AM Rating: 5

No comments:

ads
Powered by Blogger.