១៨១. ព្រះអង្គជាអ្នកគង្វាលខ្ញុំ

God Is My Shepherd

១-     ព្រះអង្គជាអ្នកគង្វាលខ្ញុំ             ប្រសើរឧត្តមលើសជីវិត 
          ខ្ញុំនឹងមិនខ្វះអ្វីៗពិត                 ព្រោះក្តីងងឹតបានខ្ចាយខ្ចាត់ ។

២-     ទ្រង់ឱ្យខ្ញុំដេកសម្រាកនៅ          ទីដែលមានស្មៅខៀវស្រងាត់
          តែងនាំខ្ញុំទៅឯក្បែរមាត់            ទឹកមានទៀងទាត់ថ្លាវិចិត្រ ។

៣-     ទ្រង់កែព្រលឹងខ្ញុំឡើងវិញ               ដោយនាំខ្ញុំចេញពីទុច្ចរិត
          ឱ្យខ្ញុំបានយល់ពន្លឺពិត              ឃើញក្តីសុចរិតនៅក្នុងទ្រង់  ។

៤-     ទោះបីក្នុងពេលទូលបង្គំ              ដើរកាត់ច្រកភ្នំពឹងព្រះអង្គ
         ខ្ញុំគ្មានក្លាចឡើយព្រោះអីទ្រង់      បានកំចាត់បង់សេចក្តីស្លាប់ ។

៥-     ខ្ញុំមានព្រះអង្គរងជាខ្នង              ព្រនង់តំបងទ្រង់នៅជាប់
         ការពារបន្លែងសម្រាប់ផ្គាប់          ចិត្តខ្ញុំឱ្យជាប់នឹងព្រះអង្គ។

៦-     ទ្រង់បានរៀបតុសម្រាប់ខ្ញុំ            ដោយម្ហូបឧត្តមឥតផ្ទឹមផង
          នៅមុខពួកខ្មាំងសត្រូវទ្រង់          ឱ្យឃើញព្រះអង្គជាអម្ចាស់ ។

៧-     ទ្រង់បានចាក់ប្រេងលាបក្បាលខ្ញុំ      លើកតាំងឡើងកុំឱ្យក្រឡាស់
          នៅជាប់ព្រះអង្គយ៉ាងជាក់ច្បាស់      ព្រះគុណច្រើនណាស់ត្រូវនឹកចាំ។

៨-     ប្រាកដជាសេចក្តីសប្បុរស          មេត្តាប្រោសលោះពីបាបកម្ម
          ករុណាជាប់នៅឥតប្រេះស្រាំ           លើរូបខ្ញុំអស់មួយជន្មា ។

៩-     ព្រះដ៏ពីតជ្រាបគ្រប់ទាំងអស់       ទ្រង់ជ្រាបឥតខ្ចោះលើមាគ៌ា
         ដែលរៀបចំឱ្យពួកស្ងួនភ្ងា           ឆ្ពោះឋានសួគ៌ាដ៏អស្ចារ្យ ។

១០-     ជ័យជម្នះទ្រង់បានផ្តល់មក          គួរទទួលយកកុំរួញរា
    តាមទ្រង់ដោយស្មោះក្នុងមាគ៌ា      ទ្រង់នឹងការពារថែរក្សា ៕
១៨១. ព្រះអង្គជាអ្នកគង្វាលខ្ញុំ ១៨១. ព្រះអង្គជាអ្នកគង្វាលខ្ញុំ Reviewed by Yarith on 7:37 AM Rating: 5

No comments:

ads
Powered by Blogger.