១៨៦. រងទុក្ខក្នុងទ្រង់


Suffering in God

១-    ទ្រង់សព្វព្រះទ័យឱ្យខ្ញុំរងទុក្ខ     ដើរឆ្ពោះទៅមុខផ្ទុកឈើឆ្កាងតាមរាល់ថ្ងៃ
      ឱ្យឆ្កាងសាច់ឈាម     លះចោលរបស់លោកិយ     សម្លាប់និស្ស័យ
      សាច់ឈាមដែលគ្មានតម្លៃ         ដោយរងទុក្ខជាមួយទ្រង់  ។

២-     ទ្រង់ចង់ឱ្យខ្ញុំស្គាល់ការលំបាក     ក្រីក្រតោកយ៉ាកដូចទ្រង់ព្រមប្តូរលះបង់
       ចោលសិរីល្អ          មកស្វែងរកអ្នកលិចលង់     កាត់ស្រែក្រុងផង
       លំបាកនឿយហត់ព្រះអង្គ         គ្មានទីណាកើយព្រះសិរ  ។

៣-    រងទុក្ខសាច់ឈាមផុតទៅយ៉ាងឆាប់      មិនបាច់រ៉ាយរ៉ាប់
    ប្រៀបសុខនៅឋានសួស្តី        រងទុក្ខរួចហើយ     មានអំណរក្នុងរស្មី
    រងចាំតែថ្ងៃ     ដែលទ្រង់ប្រទានសិរី     ល្អឱ្យអស់កល្បជានិច្ច ៕

១៨៦. រងទុក្ខក្នុងទ្រង់ ១៨៦. រងទុក្ខក្នុងទ្រង់ Reviewed by Yarith on 8:03 AM Rating: 5

No comments:

ads
Powered by Blogger.