២០២. ខ្ញុំវិលវិញហើយ

I Have Come Back
លំនាំបទ  ឃ្មុំក្រេបផ្កា


១-    ខ្ញុំវិលវិញហើយ         ព្រះយេស៊ូវអើយ       ខ្ញុំមករកទ្រង់           ស្ទួន         
         អស់ពេលយូរលង់     ខ្ញុំវិលវល់ក្នុង            លោកិយងងឹត          ស្ទួន    

២-     ខ្ញុំវិលវិញិហើយ     ព្រះយេស៊ូវអើយ    ខ្ញុំឃើញច្បាស់ពិត          ស្ទួន    
         ព្រះអង្គជាមិត្ត            ទ្រង់ប្តូរជីវិត             សុគតជួសខ្ញុំ             ស្ទួន                        

៣-     ខ្ញុំវិលវិញហើយ            ព្រះយេស៊ូវអើយ     ខ្ញុំថ្វាយបង្គំ             ស្ទួន    
         តាំងទ្រង់ជាធំ              ជាម្ចាស់នៃខ្ញុំ             ជាអង្គសង្គ្រោះ           ស្ទួន             

៤-    ខ្ញុំវិលវិញហើយ           ព្រះយេស៊ូវអើយ       ខ្ញុំជាមនុស្សទោស     ស្ទួន         
        សូមទ្រង់ប្រោសលោះ  ហើយជួយរំដោះ        ខ្ញុំពីទុក្ខភ័យ               ស្ទួន    

៥-    ខ្ញុំវិលវិញហើយ            ព្រះយេស៊ូវអើយ      បាបខ្ញុំធ្ងន់ក្រៃ            ស្ទួន    
        សូមទ្រង់អភ័យ            ទោសហើយកែច្នៃ       ខ្ញុំឱ្យស្អាតផង            ស្ទួន   
          
៦-    ខ្ញុំវិលវិញហើយ         ព្រះយេស៊ូវអើយ       ខ្ញុំមករកទ្រង់       ស្ទួន    
     ខ្ញុំលុតជង្គង់               ថ្វាយចិត្តដល់ទ្រង់       ទទួលខ្ញុំផង             ស្ទួន    
២០២. ខ្ញុំវិលវិញហើយ ២០២. ខ្ញុំវិលវិញហើយ Reviewed by Yarith on 8:25 AM Rating: 5

No comments:

ads
Powered by Blogger.