២០០. ព្រះអង្គអើយខ្ញុំសូមក្រាប


I Bow to You, O Lord 

១-     ភាពងងឹតនៃទ្វីបលោក             បាំងដូចពពក          ខ្មៅក្រាស់បាត់អស់រស្មី      
        ងងឹតបាំងបាត់ព្រះម្ចាស់ថ្លៃ      ឃើញតែលោកិយ    ប្រឹងយកទុកជាទីពឹង      
       បាំងក្តីស្រឡាញ់របស់ព្រះ   ជាម្ចាស់ព្រលឹង           ដែលទ្រង់យាងមកប្រោសលោះ។
  
២-      ឱម្ចាស់ខ្ញុំអើយខ្ញុំក្រាប            បង្គំសារភាព             ចំពោះព្រះដោយត្រង់ស្មោះ  
        ខ្ញុំវង្វេងក្នុងផ្លូវខុស               ធ្លាក់ខ្លួនមានទោស        រងទុក្ខបាត់បង់ជីវិត   
        សូមទ្រង់មេត្តាលើកទោសា      ដោយព្រះលោហិត        លាងសម្អាតចិត្តខូចបង់។  

៣-      ខ្ញុំសូមតាំងទ្រង់ជាម្ចាស់            សូមរស់ក្នុងព្រះ             ដឹកនាំដោយព្រះគុណទ្រង់
       សូមប៉ាន់ច្នៃខ្ញុំព្រះអង្គ              ហើយកែតម្រង់            ចម្លងដល់ឋានសុខុម
     ខ្ញុំតាមព្រះអង្គកុំបោះបង់          ចោលទូលបង្គំ             លោកិយនាំឱ្យវិនាស៕
២០០. ព្រះអង្គអើយខ្ញុំសូមក្រាប ២០០. ព្រះអង្គអើយខ្ញុំសូមក្រាប Reviewed by Yarith on 8:19 AM Rating: 5

No comments:

ads
Powered by Blogger.