២០៣. ខ្ញុំចង់តែថ្លែងពីនាមទ្រង់

I Long to Tell about Jesus’ Name

១-     ទូលព្រះបង្គំចង់ថ្លែងពីទ្រង់    នៅមុខមនុស្សផងឱ្យគេបានដឹងជាក់
          ថាព្រះអង្គល្អ       ព្រះទ័យស្រឡាញ់គ្រប់លក្ខណ៍
          តែងលើកតម្កើងពួកអ្នក     មានចិត្តសង្រេងទន់ទាប   ។

២-    ទូលព្រះបង្គំចង់ប្រាប់គ្រប់មនុស្ស  ប្រាប់នាមពិរោះនាមព្រះជួយដោះបាប
    ថាទ្រង់សង្គ្រោះ       ឱ្យរួចទុក្ខទោសដរាប
    អ្នកណាលន់តួឱនក្រាប    ទ្រង់តែងប្រោសដោយស្មោះសរ។

៣-    បើខ្ញុំបានថ្លែងប្រាប់នាមឧត្តម     នៅក្នុងចិត្តខ្ញុំមានពេញដោយអំណរ
    ខ្ញុំស្ងៀមមិនបាន      ដ្បិតក្នុងដួងចិត្តពុះពោរ
          ព្រោះនាមពិរោះបវរ      ខ្ញុំស្កប់ចិត្តហួសប្រមាណ  ។

៤-     ឱព្រះអង្គអើយខ្ញុំនឹងប្រកាស    នាមទ្រង់ឱ្យច្បាស់សូមទ្រង់ប្រោសប្រទាន
    អំណាចចេស្តា         មានមាត់ពោលអាចស្កប់បាន
    ឮហើយមនុស្សបាបបែរថ្កាន    ទទួលនាមដែលសង្គ្រោះ ៕
២០៣. ខ្ញុំចង់តែថ្លែងពីនាមទ្រង់ ២០៣. ខ្ញុំចង់តែថ្លែងពីនាមទ្រង់ Reviewed by Yarith on 8:38 AM Rating: 5

No comments:

ads
Powered by Blogger.