២០១. ខ្ញុំវិលមកវិញ
១- ខ្ញុំបានឃ្លាតឆ្ងាយពីព្រះអង្គទៅ ចិត្តណាយហ្មងសៅ ដោយសេចក្តីល្បួងឆបោក
ដាច់ចេញពីទ្រង់ កំព្រាទុក្ខសោក អស់ក្តីសង្ឃឺមពឹងជ្រក ឃើញតែវិបត្តិ។
២- ការល្បួងលួងលោមរបស់លោកិយ ខ្លាំងក្លាពេកក្រៃទាញ នាំឱ្យខ្ញុំខកចិត្ត
បើគ្មានទ្រង់ទេ វរដល់ខ្ញុំពិត តែទ្រង់ខ្សឹបដាស់តឿនចិត្ត ឱ្យបែរមកវិញ ។
៣- ព្រះអម្ចាស់អើយពេលនេះខ្ញុំក្រាប ព្រោះខ្ញុំមានបាបដោយសារ បោះបង់ព្រះចេញ
សូមប្រោសចិត្តរឹង ឱ្យព្រមចុះចាញ់ ប្រទានសេចក្តីស្រឡាញ់ ស្មោះជាដរាប។
៤- ខ្ញុំវិលមកវិញដោយចិត្តស្មោះស សូមផ្តល់អំណរ កម្លាំងនិងចិត្តទន់ទាប
ខ្ញុំវិលរកព្រះ យកឈ្នះផ្លូវបាប សូមចូលលន់តួឱនក្រាប នៅទៀបឈើឆ្កាង ៕
២០១. ខ្ញុំវិលមកវិញ
Reviewed by Yarith
on
8:21 AM
Rating:
No comments: