២១៥. សូមទ្រង់ឆាប់យាងមក

Please Come Soon Lord
លំនាំបទ  លំអងភ្នួង


១- ព្រះអង្គអើយឆាប់យាងមក     ឱព្រះអង្គអើយឆាប់យាងមក
ខ្ញុំទ្រាំទន្ទឹងក្នុងទុក្ខសោក  ចាំទ្រង់យាងមកតាំងរាជ្រឡើង  តាំងរាជ្យឡើង ។
ខ្ញុំរងចាំ         ចាំយាមរាល់ថ្ងៃ      ប្រុងជាស្រេចចូលទៅឋានថ្កើង
មកស្រង់ខ្ញុំឡើង     តម្កើងក្នុងរាជ្យទ្រង់        ក្នុងរាជ្យទ្រង់   ។

២- ព្រះអង្គអើយឆាប់មកវិញ      ឱព្រះអង្គអើយឆាប់មកវិញ
ក្តីល្បួងនាំឱ្យរងទោម្នេញ    ភ័យព្រួយខ្លាចចាញ់ត្រូវបាត់បង់   ត្រូវបាត់បង់។
សូមប្រទាននូវក្តីអំណរ       នៃឋានសួគ៌មានក្នុងព្រះអង្គ 
និងកម្លាំងផង         សម្រងឱ្យបរិសុទ្ធ      ឱ្យបរិសុទ្ធ ។

៣- លោកិយដុនដាបខ្លាំងណាស់  ឱលោកិយដុនដាបខ្លាំងណាស់
សេចក្តីងងឹតបាំងយ៉ាងក្រាស់   បាំងព្រះអម្ចាស់ខ្ពស់បំផុត   ខ្ពស់បំផុត ។
អម្ចាស់អើយចាំដល់កាលណា      ខ្ញុំខ្លោចផ្សារវេទនាតក់ស្លុត
ក្តីល្បួងឡោមព័ទ្ធ   សូមទ្រង់ឆាប់យាងមក   ឆាប់យាងមក  ៕
២១៥. សូមទ្រង់ឆាប់យាងមក  ២១៥. សូមទ្រង់ឆាប់យាងមក Reviewed by Yarith on 11:10 AM Rating: 5

No comments:

ads
Powered by Blogger.