២០៥. ខ្ញុំចង់បំរើទ្រង់

I Want to Serve Him
លំនាំបងទ យីកេភិស្សរា

១-     ខ្ញុំចង់បំរើទ្រង់       ចង់តាមព្រះអង្គជារៀងរាល់ថ្ងៃ    (ជារៀងរាល់ថ្ងៃ )
          ខ្ញុំចង់បំរើទ្រង់       ចង់តាមព្រះអង្គជារៀងរាល់ថ្ងៃ
           សូមទ្រង់ដកអស់ទាំងចិត្តឆ្ងល់សង្ស័យ   ប្រទាននៅក្តីជំនឿសង្ឃឹម    ស្ទួន

2-    ខ្ញុំចង់បំរើទ្រង់      ចង់តាមព្រះអង្គលុះផុតដង្ហើម       (លុះផុតដង្ហើម )
    ខ្ញុំចង់បំរើទ្រង់      ចង់តាមព្រះអង្គលុះផុតដង្ហើម   
          សូមទ្រង់ដកចិត្តឆ្មើងប្រកាន់ស្អប់ខ្ពើម    ជួយឱ្យខ្ញុំផ្តើមមានក្តីស្រឡាញ់       ស្ទួន
 
៣-     ខ្ញុំចង់បំរើទ្រង់      ចង់តាមព្រះអង្គឥតបែរថយវិញ     (ឥតបែរថយវិញ )
          ខ្ញុំចង់បំរើទ្រង់      ចង់តាមព្រះអង្គឥតបែរថយវិញ  
    សូមទ្រង់ជួយឱ្យកាត់ចិត្តអាល័យចេញ ហើយប្រទានវិញនៅចិត្តស្មគ្រ័ស្មោះ     ស្ទួន

៤-     ខ្ញុំចង់បម្រើទ្រង់    ចង់តាមព្រះអង្គលែងនឹកស្រណោះ   (លែងនឹកស្រណោះ )
          ខ្ញុំចង់បម្រើទ្រង់    ចង់តាមព្រះអង្គលែងនឹកស្រណោះ  
    កាត់ចិត្តចោលញាតិសន្តានទ្រព្យធនអស់ លីឈើឆ្កាងឆ្ពោះតាមព្រះហឬទ័យ ស្ទួន

៥-     ខ្ញុំស្រឡាញ់ព្រះអង្គ     ចង់បម្រើទ្រង់ជារៀងរាល់ថ្ងៃ     (ជារៀងរាល់ថ្ងៃ )
          ខ្ញុំស្រឡាញ់ព្រះអង្គ     ចង់បម្រើទ្រង់ជារៀងរាល់ថ្ងៃ
          ព្រោះទ្រង់សន្យាប្រទានផលកំរៃ     ជាជីវិថ្មីរស់បានចីរកាល            ស្ទួន
២០៥. ខ្ញុំចង់បំរើទ្រង់ ២០៥. ខ្ញុំចង់បំរើទ្រង់ Reviewed by Yarith on 10:51 AM Rating: 5

No comments:

ads
Powered by Blogger.