២០៦. ខ្ញុំជាត្បូងរបស់ព្រះអង្គ

I Am God’s Diamond
លំនាំបទ យីកេ

១-     សូមទ្រង់ប៉ាន់ច្នៃខ្ញុំផង      ខ្ញុំជាត្បូងទ្រង់     ដែលទ្រង់បានទិញ       ស្ទួន
          ច្នៃឱ្យបានស្អាតមានរស្មីពេញ    ចាំងឆ្លុះប្រដេញដល់ភ្នែកគ្រប់គ្នា      ស្ទួន

២-     សូមទ្រង់ដាក់ដាំលើម្កុដ       ដ៏ល្អបំផុត      នៅលើសិរសា            ស្ទួន
          ជាត្បូងជ្រើសរើសពីក្នុងលោកា    ទាំងពួកទេវតាក៏អរសប្បាយ     ស្ទួន

៣-     សូមទ្រង់ថែត្បូងនេះទុក      តទៅខាងមុខ      កុំឱ្យអន្តរាយ       ស្ទួន
          ដ្បិតមានចោរលួចធ្វើឱ្យខ្ចាត់ខ្ចាយ       ឱ្យខ្ញុំប្រែក្លាយជាអ័ព្វរស្មី     ស្ទួន

៤-     សូមទ្រង់ទុកក្នុងព្រះហស្ត       ឱ្យខ្ញុំនៅស្មោះ     នឹងទ្រង់រាល់ថ្ងៃ        ស្ទួន
      ខ្ញុំនៅក្នុងទ្រង់តែងមានរស្មី         ចាំងឆ្លុះលោកិយឃើញសិរីទ្រង់        ស្ទួន
២០៦. ខ្ញុំជាត្បូងរបស់ព្រះអង្គ ២០៦. ខ្ញុំជាត្បូងរបស់ព្រះអង្គ Reviewed by Yarith on 10:54 AM Rating: 5

No comments:

ads
Powered by Blogger.