២១៦. កូនមានកំហុសចំពោះបិតា

I Have Sinned Against You, Father
លំនាំបទ  ទំនួញមេអំបៅ 


១- ខ្ញុំសូមចូលមកឱនក្រាបប្រណម្យ      (ស្ទួន )
នៅទៀបបាទាអម្ចាស់ឧត្តម           ស្ទួន
ដែលប្រោសរូបខ្ញុំឱ្យផុតក្តីមរណា  ។

២- សូមទតមើលកូនកុំបាំងភក្ត្រា         (ស្ទួន )  
កូនមានកំហុសចំពោះបិតា           ស្ទួន
ទាំងមិននឹកនាផ្ចង់ចិត្តអធិស្ឋាន    ។

៣- បពិត្រព្រះអង្គជួយខ្ញុំឱ្យបាន       (ស្ទួន ) 
បន្ទាបចិត្តកាយថ្វាយបង្គំថ្កាន      ស្ទួន
ដល់ព្រះដ៏មានព្រះទ័យទន់សន្តោស    ។

៤- សូមទ្រង់ទតមើលអស់ទាំងកំហុស     (ស្ទួន )
ដែលបានរំលងឬជ្រុលលើសលោះ      ស្ទួន
ខ្វះខាតចន្លោះ មិនពេញព្រះហឬទ័យ   ។

៥- សូមលាងសម្អាតចិត្តខ្ញុំជាថ្មី       (ស្ទួន )
សូមចូលជិតព្រះទទួលអ្វីៗ             ស្ទួន
បានតាមសេចក្តីសំណូមអធិស្ឋាន     ៕
២១៦. កូនមានកំហុសចំពោះបិតា ២១៦. កូនមានកំហុសចំពោះបិតា Reviewed by Yarith on 11:15 AM Rating: 5

No comments:

ads
Powered by Blogger.