២២១. ព្រះពរទ្រង់នឹងមកដល់

His Blessing Will Come
លំនាំបទ    គន់មើលផ្កាយ


១- សូមព្រះអង្គ      ទ្រង់មេត្តាអាសូរ      ប្រទានព្រះពរ
* ឱ្យយើងខ្ញុំមានជោគសិរី           (ស្ទួន )    ហាលេ...ហាលេលូយ៉ា
ឱ្យយើងគ្រប់គ្នា ភ្លឺពីព្រះភក្ត្រាទ្រង់     ភ្លឺពីព្រះភក្ត្រាទ្រង់។

២- សូមឱ្យមនុស្ស     បានស្គាល់ផ្លូវព្រះអង្គ    អស់ទាំងសាសន៍ផង
* បានស្គាល់ពីសេចក្តីសង្គ្រោះ   (ស្ទួន )   ហាលេ    ហាលេលូយ៉ា
មនុស្សលើលោកា សរសើរព្រះនាមថ្លាថ្លៃ  សរសើរព្រះនាមថ្លាថ្លៃ។

៣- សូមអស់ទាំង       នគរលើផេនដី     បានរីករាយក្រៃ
* ច្រៀងសប្បាយក្នុងព្រះអម្ចាស់   (ស្ទួន)   ទ្រង់នឹង...ជំនុំជម្រះ
ដល់អស់ទាំងសាសន៍            ហើយគ្រប់គ្រងដោយទៀងត្រង់
ហើយគ្រប់គ្រងដោយទៀងត្រង់ ។

៤- សូមអស់មនុស្ស     សរសើរដល់ព្រះអង្គ    គ្រប់ព្រះពរផង  
* ទ្រង់ប្រទានមកឱ្យយើងខ្ញុំ    (ស្ទួន )    ចូរកោត...ខ្លាចព្រះឧត្តម
ឱ្យបានសក្តិសម    ឱផែនដីចុងបំផុតអើយ    ឱផែនដីចុងបំផុតអើយ ។

* ឃ្លាច្រៀងស្ទួន
២២១. ព្រះពរទ្រង់នឹងមកដល់  ២២១. ព្រះពរទ្រង់នឹងមកដល់ Reviewed by Yarith on 8:20 AM Rating: 5

No comments:

ads
Powered by Blogger.