២២០. សូមទ្រង់គ្រប់គ្រងលើចិត្តខ្ញុំ
លំនាំបទ ឱផ្កាឈូកអើយ
១- ខ្ញុំសូមលើកហត្ថា អឺ អើយ ក្រាបលុតលំអុតថ្វាត់ថ្វាយ ស្ទួន
បង្គំថ្វាយដល់អង្គព្រះពណ្ណរាយ ដែលជួយសង្គ្រោះដល់រូបខ្ញុំ ស្ទួន
២- ទ្រង់មានឫទ្ធិអង់អាច អឺ អើយ អំណាចចេស្តាឧត្តម ស្ទួន
សូមចូលកមគ្រប់គ្រងលើចិត្តខ្ញុំ ដឹកនាំឱ្យបានស្អាតហ្មត់ហ្មង ស្ទួន
៣- សូមទ្រង់ចាប់តាំងរាជ្យ អឺ អើយ លើចិត្តផងខ្ញុំព្រះអង្គ ស្ទួន
បង្ហាត់បង្រៀនឱ្យអាចដើរឆ្លង ដល់ត្រើយឋានសួស្តីឧត្តម ស្ទួន
៤- សូមព្រះវិញ្ញាណពិត អឺ អើយ បំភ្លឺក្នុងដួងចិត្តខ្ញុំ ស្ទួន
ទោះខ្មាំងព្យាបាទបៀតបៀនបង្ខំ ស៊ូទ្រាំមិនចោលទ្រង់សោះ ស្ទួន
២២០. សូមទ្រង់គ្រប់គ្រងលើចិត្តខ្ញុំ
Reviewed by Yarith
on
8:00 AM
Rating:

No comments: