២១៩. ក្នុងព្រះហស្តទ្រង់
១- ក្នុងព្រះហស្តទ្រង់ ក្តាប់បិទបាំងឱ្យផុតពីទុក្ខ
ទោះបីមានភ្លៀង ហើយខ្យល់ព្យុះបក់បោកគំហុក
គង់តែខ្ញុំទុក្ខចិត្តដល់ទ្រង់គ្មានភ័យវិតក្ត ខ្ញុំបានក្តីសុខដោយស្នាមរបួសទ្រង់
បន្ទរ- ឱព្រះអម្ចាស់ព្រះយេស៊ូវអើយ ខ្ញុំមិនភ្លេចឡើយព្រះគុណព្រះអង្គ
នៅលើឈើឆ្កាង ទ្រង់បានស្មគ្រ័ព្រះទ័យព្រះប្តូរបង់
លះព្រះជន្មទ្រង់ព្រោះចង់សង្គ្រោះរូបខ្ញុំ ។
២- ក្នុងព្រះហស្តទ្រង់ ខ្ញុំមានទីអាងគួរកក់ក្តៅណាស់
ពេលមានទុក្ខព្រួយ ទ្រង់ជួយឱ្យធូរស្បើយស្រឡះ
ឱ្យចិត្តខ្ញុំឈ្នះលើទាំងក្តីរងវេទនា ពេលឈឺគ្រាំគ្រាទ្រង់ជាគ្រូពេទ្យពូកែ
៣- ក្នុងព្រះហស្តទ្រង់ ត្រចៀកខ្ញុំផ្គង់ស្តាប់ព្រះសូរសៀង
ដាស់តឿនណែនាំ ឱ្យខ្ញុំរស់ថ្វាយទ្រង់ឱ្យឥតល្អៀង
ខ្ញុំមានអំណរហើយចង់សរសើរទ្រង់ដោយសៀង ទោះបីព្យុះភ្លៀង
ខ្ញុំច្រៀងក្នុងព្រះហស្តទ្រង់ ៕
២១៩. ក្នុងព្រះហស្តទ្រង់
Reviewed by Yarith
on
7:56 AM
Rating:

No comments: