២២១. ព្រះពរទ្រង់នឹងមកដល់
លំនាំបទ គន់មើលផ្កាយ
១- សូមព្រះអង្គ ទ្រង់មេត្តាអាសូរ ប្រទានព្រះពរ
* ឱ្យយើងខ្ញុំមានជោគសិរី (ស្ទួន ) ហាលេ...ហាលេលូយ៉ា
ឱ្យយើងគ្រប់គ្នា ភ្លឺពីព្រះភក្ត្រាទ្រង់ ភ្លឺពីព្រះភក្ត្រាទ្រង់។
២- សូមឱ្យមនុស្ស បានស្គាល់ផ្លូវព្រះអង្គ អស់ទាំងសាសន៍ផង
* បានស្គាល់ពីសេចក្តីសង្គ្រោះ (ស្ទួន ) ហាលេ ហាលេលូយ៉ា
មនុស្សលើលោកា សរសើរព្រះនាមថ្លាថ្លៃ សរសើរព្រះនាមថ្លាថ្លៃ។
៣- សូមអស់ទាំង នគរលើផេនដី បានរីករាយក្រៃ
* ច្រៀងសប្បាយក្នុងព្រះអម្ចាស់ (ស្ទួន) ទ្រង់នឹង...ជំនុំជម្រះ
ដល់អស់ទាំងសាសន៍ ហើយគ្រប់គ្រងដោយទៀងត្រង់
ហើយគ្រប់គ្រងដោយទៀងត្រង់ ។
៤- សូមអស់មនុស្ស សរសើរដល់ព្រះអង្គ គ្រប់ព្រះពរផង
* ទ្រង់ប្រទានមកឱ្យយើងខ្ញុំ (ស្ទួន ) ចូរកោត...ខ្លាចព្រះឧត្តម
ឱ្យបានសក្តិសម ឱផែនដីចុងបំផុតអើយ ឱផែនដីចុងបំផុតអើយ ។
* ឃ្លាច្រៀងស្ទួន
២២១. ព្រះពរទ្រង់នឹងមកដល់
Reviewed by Yarith
on
8:20 AM
Rating:

No comments: